កម្ពុជាទទួលបានភ្ញៀវជាតិនិងអន្តរជាតិជាង១លាននាក់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ នៅថ្ងៃពុធនេះ ថា ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរក្នុងស្រុក និងបរទេសប្រមាណ១,០៤លាននាក់ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។

លោក ថោង ខុន បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា ភ្ញៀវក្នុងស្រុកប្រហែល១លាននាក់ និងជនបរទេសចំនួន៤២.០៥៦នាក់ បានធ្វើដំណើរក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី២៤ ខែមករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថោង ខុន បាន​បន្ត​ថា តំបន់​ទេសចរណ៍​កំពូល​ចំនួន​៣របស់​ប្រទេស​កម្ពុជា រួមមាន ខេត្ត​ព្រះសីហនុ  ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង។

លោក​បាន​បញ្ជាក់ថា​“សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​កាន់ខេត្ត​ព្រះសីហនុ​ ភាគច្រើន​ពួកគេធ្វើ​ដំណើរ​ នៅ​ពេល​ព្រឹក ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ នៅ​ពេល​ល្ងាច​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។

លោកបានបន្ថែមថា “សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យត្រូវបានរក្សាបានយ៉ាងល្អ និងមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យនេះនោះទេ”។

ទោះបីជាពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការ នៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី ប៉ុន្តែពិធីនេះត្រូវបានប្រារព្ធយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here