រដ្ឋបាលក្រុងព្រះសីហនុនឹងផាកពិន័យអាជីវករដែលចតយានយន្តឬរទេះលើផ្លូវក្រាលថ្មតាមឆ្នេរ

ដោយ៖ សុថារី

ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុបានប្រកាសថា នឹងផាកពិន័យចំពោះអាជីវករ និងបុគ្គលណាដែលចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីតនៅតាមតំបន់ឆ្នេរនៃក្រុងព្រះសីហនុ។

ការជូនដំណឹងនេះ ដោយសារកន្លងមករដ្ឋបាលក្រុងសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនបានយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅតាមតំបន់ឆ្នេរសាធារណៈនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដើម្បីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយរក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ រដ្ឋបាលក្រុងព្រះសីហនុមិនអនុញ្ញាតឱ្យមានការចរាចរ-ការចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ជាដាច់ខាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើក្នុងករណីពិនិត្យឃើញមានសកម្មភាពចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ ឬនៅលើឆ្នេរខ្សាច់ សមត្ថកិច្ចនឹងឃាត់ទុកយានយន្ត ឬរទេះលក់ដូរជាបណ្ដោះអាសន្ន និងតម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ដូរធ្វើការជួសជុលឡើងវិញ ក្នុងករណីមានការខូចខាតកម្រាលថ្មក្រានីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here