ចំនួនជើងហោះហើរមកពីក្រៅប្រទេសមានចំនួនជិត៣ម៉ឺនជើងនៅក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ កម្ពុជាបានទទួលជើងហោះហើរមកពីក្រៅប្រទេសចំនួន២៩.៩៤២ជើង។ គោលដៅដែលមានជើងហោះហើរមកកម្ពុជាច្រើនជាងគេបំផុត គឺវៀតណាម ថៃ និងសិង្ហបុរី។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញផ្សាយនៅក្នុងខែមករានេះ។

ជើងហោះហើរអន្តរជាតិចូលសរុបមានចំនួន១០.៩៣៨ ជើង (ឆ្នាំ២០២១ មាន ២.១៣៩ជើង)។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) មានចំនួន៨.៧៤០ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP)មាន១.៧៣៨ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)មានចំនួន៤៦០ជើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ របាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជា២,២លាននាក់ ជាមួយនឹងជើងហោះហើរចូលក្នុងប្រទេសជិត៣ម៉ឺនជើង។

ក្រសូងបានឱ្យដឹងថា កំណើននេះបានកើនឡើងដល់ទៅ១០៥៨,៦ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ១៩៦.៤៩៥នាក់ប៉ុណ្ណោះ។

ក្នុងនោះ ភ្ញៀវទេសចរលំដាប់កំពូលទាំង១០ប្រទេស មកទស្សនាកម្ពុជា រួមមាន ថៃ (៨៥៣.៣៧៦នាក់) វៀតណាម (៤៦៣.៩៩៥នាក់) ចិន (១០៦.៨៧៥នាក់) សហរដ្ឋអាមេរិក (៩៣.៣៨៦នាក់) ឡាវ (៩២.៦០៩នាក់) ឥណ្ឌូនេស៊ី (៧៥.៦៥៣នាក់) កូរ៉េ (៦៤.០៤០នាក់) បារាំង (៥៦.៥០៩នាក់) ម៉ាឡេស៊ី (៥៣.១២៣នាក់) អង់គ្លេស (៤៤.១២៣នាក់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here