សេដ្ឋកិច្ចចិន នៅតែបន្តហក់ឡើងនៅត្រីមាសទី៣ ឆ្នាំនេះ បើទោះពិភពលោកជួបវិបត្តិ

ដោយ៖ ស្រីតូច
អន្តរជាតិ៖ សេដ្ឋកិច្ចចិនបានកើនឡើងពី ៤.៩%នៅក្នុងត្រីមាសទី៣ បើប្រៀបធៀបទៅនឹងដើមឆ្នាំនេះ ដោយជំរុញពីការកើនឡើង ៣.២%នៅក្នុងត្រីមាសទី២។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ ការិយាល័យស្ថិតិជាតិ (NBS) របស់ចិន។

ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី២នៅលើពិភពលោក កំពុងតែមានការស្ទុះងើបឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះ ៦.៨% កាលពី៣ខែដំបូងនៅឆ្នាំនេះ។ នេះគឺជាការធ្លាក់ចុះជាផ្លូវការដំបូងចាប់តាំងពីការបញ្ចប់បដិវត្តវប្បធម៍ ១៩៧៦ ដោយសារវិធានការបិទប្រទេស ដើម្បីការងារការរីករាលដាលនៃជំងឺកូវីដ១៩។

កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ មានកំណើនក្រោម ៥.៥% នៅក្នុងរបាយការណ៍របស់អ្នកវិភាគដោយ Bloomberg។ ចំណែកតួលេខផ្សេងទៀតចេញផ្សាយពី ការិយាល័យស្ថិតិរបស់ចិនក្នុងថ្ងៃនេះ បង្ហាញថា ឧស្សាហកម្មផលិតផល រង្វាស់នៃសកម្មភាពនៅក្នុងផលិតកម្ម វិស័យរ៉ែ និងការប្រើប្រាស់ បានកើនឡើងពី៦.៩% ក្នុងខែកញ្ញា និង៥.៦%ក្នុងខែសីហា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យលក់រាយ ជាកត្តាសំខាន់ដើម្បីវាស់ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក បានបង្ហាញថា មានការកំណើនពី៣.៣% ដោយប្រសើរឡើងបន្ថែមទៀត ពី០.៥% ក្នុងខែសីហា ហើយការព្យាករណ៍ខាងលើកើនប្រហែល ១.៧% ក្នុងការស្ទង់ស្ថិតិរបស់ Bloomberg។

វិស័យលក់រាយបានកើនឡើងក្នុងខែសីហា ដែលជាការកើនឡើងលើកដំបូងនៅឆ្នាំនេះ ខណៈការចំណាយអ្នកប្រើប្រាស់មានការកើនឡើងទាបជាងវិស័យផ្សេងៗទៀត។ ពេលនេះមើលទៅហាក់ដូចជាមានសន្ទុះ ជាមួយការនាំចូលកើនឡើង ១៣.២% ក្នុងខែកញ្ញា។ ទីភ្នាក់ងារគយរបស់ចិនបានប្រកាសថា កាលពីសប្ដាហ៍មុនថា ការនាំចេញចូលប្រចាំខែមានតម្លៃដល់ ២០៣ពាន់លានដុល្លារ៕ SCMP

LEAVE A REPLY

Please enter your comment!
Please enter your name here