កូរ៉េឈរនៅលំដាប់ទី២នៃការវិនិយោគនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាលំដាប់

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហាក់ទទួលបានផលល្អប្រសើរគួរឱ្យកត់សម្គាល់ ខណៈកូរ៉េក្លាយជាប្រទេសលំដាប់ទី២ ដែលមានវិនិយោគិនច្រើនជាងគេដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងជំនួបជាមួយសម្ដេចអគ្គមហាពញាចក្រីហេង សំរិន កាលពីព្រឹកថ្ងៃទី១៩ តុលា ២០២០ លោក ប៉ាក ហឿងក្យុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្ន នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងមានជាង ១០០០លានដុល្លារអាមេរិក ហើយកូរ៉េឈរនៅ លំដាប់ទី២ ក្នុងការវិនិយោគនៅកម្ពុជា ដោយឡែកពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងមាន ប្រមាណ ៤ម៉ឺននាក់ ដែលជាចំនួនច្រើនជាងគេក្នុងចំណោមពលករបរទេសដែលកំពុងធ្វើការនៅប្រទេស កូរ៉េខាងត្បូងសព្វថ្ងៃនេះ។

លោកបានបន្តថា កាលពីចុងឆ្នាំ២០១៩កន្លងទៅ កម្ពុជា និងកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងស្តីពីការមិនយកព័ន្ធត្រួតស៊ី គ្នា ដែលកិច្ចព្រមព្រៀងមួយនេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជម្រុញការវិនិយោគរបស់កូរ៉េខាងត្បូងមក កាន់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែងទៀតថា “លើសពីនេះទៅទៀតកម្ពុជា និងកូរ៉េ កំពុងតែចរចាអំពីបញ្ហាពាណិជ្ជកម្មសេរី (FTA) ដែលការចរចានេះអាចនឹងបញ្ចប់នៅអំឡុងខែក្រោយ ដើម្បីបង្កើតបានជាកិច្ចព្រមព្រៀងមួយបន្ថែមទៀត ហើយបន្ទាប់ពីកិច្ចព្រមព្រៀងមួយនេះចូលជាធរមានប្រទេសទាំងពីរមានសុទិដ្ឋិនិយមថា ជញ្ជីងពាណិជ្ជកម្ម ល្បឿននៃការវិនិយោគ និងចរន្តនៃលំហូរប្រជាជននៃប្រទេសទាំងពីរ នឹងមានការ កើនឡើងខ្លាំងបន្ថែមថា”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍ និង អបអរសាទរចំពោះលោកប៉ាក ហឿងក្យុង ដែលត្រូវរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េផ្តល់សេចក្តីទុក ចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេច ប្រធានរដ្ឋសភាបានចាត់ទុកបេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជា ស្របពេលដែលទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ(កម្ពុជា-កូរ៉េ) មានការរីកចម្រើនគួរគត់សំគាល់លើ គ្រប់វិស័យទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ជាដើម។

ទន្ទឹមនឹងនេះសម្តេចមានជំនឿមុតមំាថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា នឹងរួមចំណែកដ៏ សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ។

សម្ដេចមានប្រសាសន៍បន្តថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួ នាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីឥណទាន សម្បទាន ដែលគំរោងនានាជាច្រើន បាន និងកំពុងអនុវត្តដោយ កូយកា និងអូដា លើវិស័យអាទិភាពជា ច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។

ក្រៅពីនេះ សាធារណរដ្ឋកូរ៉េ ក៏ជាទីផ្សារការងារដ៏ធំសម្រាប់ពលករកម្ពុជា ។ សម្តេចសង្ឃឹមថា តាមរយៈបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម នេះ ឯកឧត្តមទូត នឹងបន្តខិតខំលើកទឹកចិត្តរដ្ឋាភិបាលកូរ៉េ ឱ្យបន្តបង្កើនចំនួនកូតាចំពោះពលករកម្ពុជា កាន់តែច្រើនថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here