ក្រុមហ៊ុន KrisEnergy ទទួលបានកម្ចី ៨៧ លានដុល្លារ ដើម្បីជំរុញទាញយកប្រេងបានចុងឆ្នាំនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ ៖ ដើម្បីទាញយកដំណក់ប្រេងលើកដំបូងក្នុងតំបន់ប្រេងអប្សរាក្នុងប្លុក A បានទាន់ពេលវេលា និងកាត់បន្ថយហានិភ័យនៃការបាត់បង់អាជ្ញាប័ណ្ណ ក្រុមហ៊ុន KrisEnergy បានឈានដល់កិច្ចព្រមព្រៀងទទួលបានប្រាក់កម្ចីជាមួយក្រុមហ៊ុន Kepinvest Singapore។

ក្រុមហ៊ុន KrisEnergy ធ្លាប់បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Kepinvest ក្នុងការផ្តល់ប្រាក់កម្ចីសរុប ៨៧ លានដុល្លារក្នុងគោលបំណងដើម្បីអភិវឌ្ឍដំណាក់កាលទី ១ នៃគម្រោងប្រេង និងឧស្ម័ននៅដែនសមុទ្រក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រុមហ៊ុនកាលពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាក់កម្ចីត្រូនេះវបានបែងចែកជាពីរ ដោយគម្រោង Facility A មានទឹកប្រាក់រហូតដល់ ៣០ លានដុល្លារអាមេរិក និងគម្រោង Facility B រហូតដល់ ៥៧ លានដុល្លារអាមេរិក។ គម្រោង Facility B ត្រូវបានអ្នកផ្តល់កម្ចីអនុម័ត។

ក្រុមហ៊ុន KrisEnergy ដែលទើបនឹងប្រកាសពីការបញ្ចប់ផ្នែកខាងលើ និងជើងទម្រផ្លាតហ្វម ខ្នាតតូចប្រេងនៅដែនសមុទ្រ ប្រទេសកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Kepinvest បានយល់ព្រមប្រើប្រាស់ជាដំបូងនូវប្រាក់កម្ចី គម្រោង “Facility B”។
យោងតាមក្រុមហ៊ុន KrisEnergy រដ្ឋាភិបាលកម្ពុជាបានចង្អុលបង្ហាញថានឹងមានផលវិបាកធ្ងន់ធ្ងរ លើ “ហិរញ្ញវត្ថុ ឬបើមិនដូច្នេះទេ” ក្នុងករណីដែលពេលវេលាកំណត់ទាញយកប្រេងដំបូងមិនត្រូវបានឆ្លើយតប។ ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា “ផលវិបាកបែបនេះអាចរួមបញ្ចូលទាំងការបញ្ចប់សិទ្ធិសម្បទានសម្រាប់តំបន់ប្រេងអប្សរា ប្រសិនបើផលិតកម្មប្រេងដំបូងក្នុងតំបន់ប្រេងអប្សរា មិនត្រូវបានសម្រេចនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០”។

កាលពីខែសីហា ក្រុមហ៊ុន KrisEnergy បានប្រកាសថា ការសាងសង់ផ្លាតហ្វម ក្បាលអណ្ដូង ផលិតកម្ម (Mini-Platform) សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរាក្នុងប្លុក A ស្ថិតនៅដែនសមុទ្រកម្ពុជា ត្រូវបានបានបញ្ចប់ហើយ ខណៈនេះជាការជោគជ័យដ៏សំខាន់មួយរបស់ក្រុមហ៊ុន ដើម្បីឈានទៅដល់ការទាញយកប្រេងនាពេលខាងមុខ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅក្នុងសប្តាស៍នេះបានបញ្ជាក់ថា ផ្នែកខាងលើ និងជើងទម្រផ្លាតហ្វម ខ្នាតតូចនេះ កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ដែនទឹកនៃប្រទេសកម្ពុជា ដែលស្ថិតក្នុងឈូងសមុទ្រថៃ ដើម្បីធ្វើការតម្លើង។ ការលើកដាក់ និងការដឹកចេញផ្លាតហ្វម ខ្នាតតូចនេះបានបញ្ចាប់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។

ការកសាងផ្លាតហ្វមខ្នាតតូចសម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតដំបូងគេបង្អស់របស់ប្រទេសកម្ពុជា បានចាប់ផ្ដើមកាលពីដើមខែធ្នូ ឆ្នាំ២០១៩ នៅឯរោងចក្រមួយនៅកោះបាតាម (Batam Island) ប្រទេសឥណ្ឌូនេស៊ី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here