អគារថ្មីរបស់គណៈកម្មការមូលបត្រកម្ពុជា បង្ហាញពីការវិវត្តន៍នៃវិស័យមូលបត្រនៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្នុងរយៈពេលជាង១ទសវត្សរ៍ដែលវិស័យមូលបត្របានចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជា ដោយបានវិវត្តន៍ខ្លួនបន្តិចម្ដងៗ និងបានពង្រីកនិងទាក់ទាញ វិនិយោគិនកាន់តែច្រើនចូលរួមក្នុងវិស័យនេះ។

វិស័យនេះបាននិងកំពុងវិវត្តន៍ខ្លួនទៅមុខជាបន្តបន្ទាប់ទៀត ជាក់ស្ដែងគណៈកម្មការមូលបត្រកម្ពុជា បានសម្ពោធអគារថ្មីមួយដែលបានបង្ហាញពីភាពរឹងមាំរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងសម្ពោធអគារគណៈកម្មការមូលបត្រកាលពីថ្ងៃទី១៦ តុលា ២០២០នេះ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា អគារថ្មី នៃគណៈកម្មកាមូលបត្រកម្ពុជា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាទីកន្លែងធ្វើការដ៏ស័ក្តិ សមសម្រាប់មន្ត្រីបំពេញការងារក្នុងនាមជាអាជ្ញាធរក្នុងវិស័យមូលបត្រឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

លោកបានជម្រុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃគណៈកម្មកាមូលបត្រកម្ពុជាទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដែលក្រសួងបានប្រគល់ជូន ដើម្បីប្តូរមកវិញនូវផលប្រយោជន៍សម្រាប់ ការអភិវឌ្ឍជាតិ ជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលជាទិសដៅអាទិ៍ភាពរបស់រាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានទស្សនៈវិស័យច្បាស់លាស់ក្នុងការជម្រុញនូវកំណើនសេដ្ឋកិច្ច ដែលជាបច្ច័យដ៏ចម្បង នៃការអភិវឌ្ឍជាតិ ប្រែក្លាយជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសការកាត់បន្ថយនូវអត្រានៃ ភាពក្រីក្រនៅកម្ពុជា ។

លោកបន្តថា ប្រទេសជាតិមួយអាចដំណើរការនៃការអភិវឌ្ឍបាន ល្គឹកណាសេដ្ឋកិច្ចនៃប្រទេសមួយនោះមានការរីកចំរើន មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ទើបការអភិវឌ្ឍអាចប្រព្រឹត្តទៅបាន។ ដូច្នេះ មន្ត្រីទាំងអស់ មិនថា តែមន្ត្រីនៅគណៈកម្មកាមូលបត្រកម្ពុជានេះទេ ពោលគឺមន្ត្រីនៅគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ត្រូវតែខិត ខំបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីបំរើប្រទេសជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំដ៏ស្វាហាប់ ។

ជាការកត់សម្គាល់ផងដែរ លោកស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងថា បើធៀបនឹងពី ប៉ុន្មានឆ្នាំមុន ឃើញថាវិស័យមូលបត្រកម្ពុជា ហាក់ទទួលបានការគាំទ្រពីវិនិយោគិនក្នុងស្រុក វាក៏បានជួយកៀងគរទុនសម្រាប់ពង្រីកអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ ដែលបានបោះផ្សាយមូលបត្រនៅក្នុងផ្សារហ៊ុនកម្ពុជា ។

លោកបន្តថា រយៈពេលថ្មីៗនេះ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏បានបោះផ្សាយមូលបត្ររបស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជា ហើយក៏ជាសញ្ញាវិជ្ជមានមួយសម្រាប់មួយនេះ និងសបញ្ជាក់ពីភាពកាន់តែរឹងមាំ ទៅដល់សាធារណៈជន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here