​ខេត្តក្វាង​ស៊ីរបស់ចិន និង​កម្ពុជាបន្តកិច្ចសហការ​ស៊ីជម្រៅនិង​អភិវឌ្ឍន៍រួមគ្នាតាមរយៈកិច្ចព្រមព្រៀង RCEP

ដោយ៖ សុធីតា

ភ្នំពេញ៖ ក្នុង​ឆ្នាំ​ថ្មី​២០២៣ កម្ពុជា​-​ចិន ​បាន​ដាក់ចេញ​ផែនការ​ជាច្រើន លើ​កិច្ចសហការ​ជំរុញ​ពាណិជ្ជកម្ម និង​យន្តការ​សហប្រតិបត្តិកា​រលើ​គ្រប់​វិស័យ ដើម្បីឱ្យ​ឈានដល់​កម្រិត​ខ្ពស់ និង​ថ្មីៗ​បន្ថែម ជាពិសេស​ការបន្ត​ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ ​លើ​វិស័យ​ឧស្សាហកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សក្តានុពល​។​

​​លោក FU Jinming អគ្គនាយករង នៃ​មន្ទីរ​ពាណិជ្ជកម្ម​តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើកឡើង​នៅក្នុង​វេទិកា ស្តីពី​ការជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា​-​ចិន (​ក្វាង​ស៊ី​) នៅ​សប្តាហ៍មុនថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​-​នាំចូល រវាង​ក្វាង​ស៊ី និង​កម្ពុជា មាន​ចំនួន១.៦៩០លាន​យ័ន កើនឡើង​យ៉ាងខ្ពស់ ក្នុង​អត្រា​ជិត៧២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២១​។

​​លោក FU Jinming បន្តថា យុគសម័យ​ក្រោយ​វិបត្តិ​ជំងឺ​កូ​រីដ​-១៩ ក្វាង​ស៊ី និង​កម្ពុជា សុទ្ធតែ​ជួបប្រទះ​នូវ​កាលានុវត្តភាព ក្នុងការ​ព​ន្លឿ​ន​ការអភិវឌ្ឍ។ ក្នុងនោះ​ ចិន​មានបំណង​ចាប់ដៃ​ជាមួយ​គ្រប់​មជ្ឈដ្ឋាន​នៅ​កម្ពុជា ដើម្បី​ធ្វើ​កិច្ចសហការ​ស៊ីជម្រៅ ធ្វើការ​អភិវឌ្ឍរួមគ្នា និង​បង្កើត​វិបុលភាព​រួមគ្នា​រួមមាន​៖ បន្ត​ជំរុញ​យន្តការ​កិច្ចសហប្រតិបត្តិការ រវាង​មន្ទីរ​ពាណិជ្ជកម្ម​ក្វាង​ស៊ី ជាមួយ​អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដោយ​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់ និង​ឱ្យ​បានល្អ នូវ​ភាគលាភ​អភិវឌ្ឍន៍ នៃ​ការចូល​ជាធរ មាននៃ​កិច្ចព្រមព្រៀង RCEP និង​អនុវត្ត​ឱ្យបាន​ល្អ​នូវ​ផែនការ​ទ្វេភាគី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ក្វាង​ស៊ី និង​កម្ពុជា បាន​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ស្របតាម​សក្តានុពល នៃ​កិច្ចសហការ​ធំធេង និង​ការបន្ត​ជំរុញ​ការកសាង​ភាព​ត​ភ្ជាប់​រវាង​ភាគី​ទាំងពីរ កិច្ចព្រមព្រៀង RCEP បានដាក់​ចេញ​តម្រូវការ​កាន់តែ ច្រើន និង​កាន់តែ​ខ្ពស់ សម្រាប់​ការដឹកជញ្ជូន​ឆ្លងដែន​ក្វាង​ស៊ី នឹង​សកម្ម​ក្នុងកា​រកសារ​ច្រក​ថ្មី និង​ក្រុមហ៊ុន​ក្វាង​ស៊ី ។​

​​លោក កៅ កោសល អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអនុវត្ត នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ តាម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន ក្នុងការ​កែទម្រង់​ស៊ីជម្រៅ លើ​អភិ បាល​កិច្ច​ប្រទេស​ចិន និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​មិន​ត្រឹម​ដើរតួនាទី ជា​គន្លឹះ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​                         ពាណិជ្ជកម្ម​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​គិតគូរ​វែងឆ្ងាយ សំដៅ​លើកកម្ពស់​ការតភ្ជាប់ និង​កិច្ច សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច វិនិយោគ និង​ហិរញ្ញវត្ថុ​ព្រមទាំង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់ និង​លើ​សកលលោក ដែល​បង្កើតបាន​នូវ ​ក្បាលម៉ាស៊ីន​ថ្មី​មួយ ក្នុងការ​អូសទាញ​កំណើនសេដ្ឋកិច្ចពិភពលោក​ ថែមទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here