ចំណេះដឹង! តើ​កម្មសិទ្ធិបញ្ញា​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ?

ដោយ​វុត្ថា

ភ្នំពេញៈ កំណើនសេដ្ឋកិច្ច ដែល​រួមចំណែក​ដោយ​ចំណេះដឹង កម្មសិទ្ធិបញ្ញា គឺជា​ការពិចារណា​ដ៏​សំខាន់ ក្នុងការ​សម្រេចចិត្ត​ផ្នែក​ពាណិជ្ជកម្ម។ ផលិតផល​ម៉ាក និង​ការច្នៃប្រឌិតថ្មីៗជាច្រើន មាន​វត្តមាន​នៅលើ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ ដែលជា​លទ្ធផល​នៃ​ការបន្ត​ការច្នៃប្រឌិត​និង​បង្កើត​ថ្មី​របស់​មនុស្សជាតិ។

សហគ្រាស​ធុន​តូច​និង​ធុន​មធ្យម(SMEs) ជា​កំលាំងចលករ​នៅ​ពីក្រោយ​ការបង្កើត​ថ្មី​នេះ។ ការបង្កើត​ថ្មី និង​ការច្នៃប្រឌិត ជួនកាល​មិនត្រូវ​បានធ្វើ​អាជីវកម្ម ឱ្យបាន​ពេញលេញ​នោះទេ ដោយសារ​សហគ្រាស​ធុន​តូច និង​ធុន​មធ្យមភាគ​ច្រើន មិនទាន់​យល់ច្បាស់ អំពី​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា ឬ​ផលប្រយោជន៍ នៃ​ការការពារ​កម្មសិទ្ធិបញ្ញា​ចំពោះ​ត     ក្តក​ម្ម ម៉ាក និង​គំនូរ​ឧស្សាហកម្ម​របស់ខ្លួន។

ប្រសិនបើ​កម្មសិទ្ធិបញ្ញា​ទាំងនោះ មិនត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នោះទេ តក្កកម្ម នឹង​បាត់បង់​ទៅ​គូប្រកួត​ប្រជែងធំៗ ដែលមាន​ភាព​ប្រកួតប្រជែង ក្នុង​ការធ្វើ​អាជីវកម្ម​លើ​ផលិតផល ឬ​សេវា​ក្នុងតម្លៃ​ទាប ដែល​ធ្វើឱ្យ​ត​ក្តករ ឬ​ម្ចាស់​ដើម មិន​ទទួលបាន​អត្ថប្រយោជន៍ ឬ​តម្លៃតបស្នង​ពី​ការបង្កើត​ថ្មី​របស់ខ្លួន​នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​សមស្រប​របស់​ក្រុមហ៊ុន ជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​កំណត់​អំពី​ការរំលោភបំពាន និង​ការ​ប្រែក្លាយ​គំនិត​ទៅជា​ទ្រព្យ​អាជីវកម្ម ដែលមាន​តម្លៃ។ ការទាញយក​ផលប្រយោជន៍​ពេញលេញ ពី​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិបញ្ញា អាចធ្វើឱ្យ​ក្រុមហ៊ុន ទទួលបាន​ចំណូល​ពី​ការបង្កើត​ថ្មី និង​ការច្នៃប្រឌិត​របស់ខ្លួន ដែលជា​ការលើកទឹកចិត្ត​និង​បង្កើន​មូលធន​ដល់​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍។ មាន​ផលិតផល​ឬ​សេវាថ្មីៗជាច្រើន ដែល​ការពារ​ក្រោម​ប្រភេទផ្សេងៗគ្នា​នៃ​កម្មសិទ្ធិបញ្ញា។

សហគ្រាស តែងតែ​ជូ​ប​ប្រទះ​បញ្ហា​ប្រឈម ក្នុងការ​ទាញយក​តម្លៃ​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់ខ្លួន និង​ប្រើប្រាស់​កម្មសិទ្ធិបញ្ញា ឱ្យមាន​ប្រសិទ្ធិភាព​ក្នុង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់ខ្លួន។ ក្រុមហ៊ុន​ដែល​ចំណាយធនធាន និង​ពេលវេលា​ក្នុងការ​ការពារ​ទ្រព្យ​កម្មសិទ្ធិបញ្ញា​របស់ខ្លួន អាច​បង្កើន​ការប្រកួតប្រជែង​របស់​ខ្លួន និង​ជួយៈ

  • បង្ការ​គូប្រកួត​ប្រជែង​ពី​ការចម្លង ឬ​ធ្វើ​ត្រាប់​តាម​ផលិតផល​របស់ខ្លួន
  • ជៀសវាង​លើ​ការចំណាយ​ថវិកា​ខ្ចះ​ខ្ចាយ លើ​ការស្រាវជ្រាវ និង​ការផ្សព្វផ្សាយ​នៅ​ទីផ្សារ។
  • បង្កើត​អត្តសញ្ញាណ​សហគ្រាស​តាមរយៈ​ម៉ាក
  • ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ ឬ​ការផ្ទេរសិទ្ធិ ផ្សេងៗនៃ​កម្មសិទ្ធិបញ្ញា
  • បង្កើត​តម្លៃ​ទីផ្សារ​របស់ខ្លួន
  • ទទួលបាន​មូលធន និង​ហិរញ្ញប្បទាន អាច​ពង្រីក​ទៅកាន់​ទីផ្សារថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here