ខេត្តជាប់តំបន់ឆ្នេរចំនួនពីរទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៤០ម៉ឺននាក់ក្នុងឱកាសឆ្លងឆ្នាំសាកល

 ដោយៈ គង់ ម៉ាលីនណា

       កំពត/ កែបៈ  ឱកាសបុណ្យចូលឆ្នាំសកល ២០២២ ឈានចូល ២០២៣ ខេត្តកំពត និងខេត្តកែប ទទួលបានភ្ញៀវសរុបជិត៤០ម៉ឺននាក់។

ក្នុងចំណោមភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទាំងនោះ ខេត្តកំពតទទួលបានជាង៣០ម៉ឺននាក់ ហើយខេត្តកែបក៏៏ទទួលបានជិត៩ម៉ឺននាក់ដែរ។

លោកសយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុននេះថា ថ្ងៃឆ្លងឆ្នាំសាកល ២០២២ ឈានចូល ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន៣៣០,៦៥៩នាក់ ក្នុងនោះភ្ញៀវទេសចរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានា មានចំនួន៣០,៦៥៩នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីនោះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្មវិធីប្រណាំងទូក និងការប្រគុំតន្រ្តីឆ្លងឆ្នាំ ក្នុងក្រុងកំពតប្រមា​ណ៣០០,០០០នាក់។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា សេវាកម្មស្នាក់នៅក្នុងខេត្តគឺមានភ្ញៀវទេសចរចូលស្នាក់នៅយ៉ាងច្រើនកុះករ ហើយសេវាកម្មគ្រប់ប្រភេទមិនមានបាតុភាពដំឡើងថ្លៃ មិនសមស្របនោះទេ។ នៅតាមរមណីយដ្ឋាននានាបានដំណើការទៅដោយរលូន ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

ជាមួយគ្នានេះ លោក​ សោម​ ចិន្តា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បានឱ្យដឹងដែរថា ថ្ងៃឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ ខេត្តកែបទទួលបានភ្ញៀវទេសចរចំនួន៨៨,៣៥៦នាក់​ កើនឡើង៥៣.៥៩%។

លោកបន្តថា នៅតាមរមណីយដ្ឋាននានា បានដំណើការទៅដោយរលូន ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ គឺធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់បានល្អប្រសើរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here