ក្រុមហ៊ុននាំចេញធំៗរបស់កូរ៉េខាងត្បូង បង្ហាញក្តីសង្ឃឹមលើទីផ្សារអាស៊ាន និងចិន

ដោយ៖ ស្រីតូច
សេអ៊ូលៈ ការសិក្សាមួយ បានបង្ហាញថា ក្រុមហ៊ុននាំចេញរបស់ប្រទេសកូរ៉េខាងត្បូងជិតពាក់កណ្តាល បានរំពឹងលើទីផ្សារអាស៊ាន និងទីផ្សារចិន ដើម្បីជំរុញការនាំរបស់ពួកគេឱ្យងើបឡើងវិញ។

យោងទៅតាមការស្ទង់មតិលើអ្នកនាំចេញក្នុងស្រុកចំនួន ១០៥១នាក់ បានបង្ហាញថា ២៥.២%នៃអ្នកបានឆ្លើយតបនឹងសំនួរ បាននិយាយថា លក្ខខណ្ឌពាណិជ្ជកម្មនៅក្នុងអាស៊ាន នឹងធ្វើមានភាពប្រសើរឡើងនៅ៤ត្រីមាស ឆ្នាំនេះ និងឆ្នាំបន្ទាប់ៗទៀត។

សមាគមអាស៊ានរួមមាន ព្រុយណេ កម្ជុជា ឥណ្ដូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សឹង្ហបុរី និងវៀតណាម។

ចំណែកឯ ២០%ផ្សេងទៀត បានឆ្លើតតបថា ដៃគូរពាណិកម្មដ៏ធំជាងគេកូរ៉េខាងត្បូង (ចិន) នឹងបង្ហាញភាពប្រសើរឡើងបំផុតនៅក្នុងការស្ទង់មតិ ដែលបានធ្វើឡើងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំចេញជាច្រើន បានព្យាករថា ស្ថានពាណិជ្ជកកម្មកាន់តែយ៉ាប់ទៅៗរហូតដល់១៤.៦% សម្រាប់អាស៊ាន និង១៧.៥% សម្រាប់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាគេទី២បន្ទាប់ ពីអាមេរិក។

សមាគម KITA បានឱ្យដឹងថា “អ្នកនាំចេញកូរ៉េខាងត្បូងជាច្រើនហាក់ដូចជាទទួលបានការយកចិត្តទុកដាក់ពីការវិនិយោគច្រើន និងវិធានការជំរុញបន្ថែមនៅក្នុងអាស៊ាន និងចិន ខណៈដែលមានការងើបឡើងបន្តិចម្ដងៗនៅក្នុងវិស័យផលិតកម្មរបស់ពួកគេ”។

លទ្ធផលខាងលើនេះ ក៏បានបង្ហាញថា អ្នកនាំចេញ បានព្យាករថា ស្ថានភាពពាណិជ្ជកម្មនឹងមានស្ថានភាពកាន់តែអាក្រក់នៅក្នុអាមេរិក នៅសមាគមអឺរ៉ុប និងប្រទេសជប៉ុន។

ជិត ២៨%នៃការព្យាករណ៍របស់ក្រុមហ៊ុន រំពឹងថាការនាំចេញរបស់ពួកគេនឹងចាប់ផ្ដើមពីការងើបឡើងវិញពេញលេញនៅពាក់កណ្ដាលឆ្នាំ២០២១ ខណៈ ៤១.៥%បាននិយាយថា ការដឹកជញ្ជូន នឹងមិនទំនងចាប់ផ្ដើមងើបឡើងវិញរហូតដល់ចុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here