រដ្ឋាភិបាលកម្ពុជាអនុម័តទុនវិនិយោគប្រមាណ១៦លានដុល្លារទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២

ដោយ: លាងហួរ

       ភ្នំពេញ​: គម្រោង​វិនិយោគ​ថ្មី​ចំនួន៤ នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (SSEZ) ក្នុង​ខេត្ត​ព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ទទួលបានទុនវិនិយោគសរុប ប្រមាណ១៦,៣លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គម្រោងទាំង៤ ដែលទើបបានអនុម័តនេះ នឹងផ្តោតលើការផលិតបន្ទះក្តារ ថង់ប្លាស្ទិក ផលិតផលក្រដាស ផលិតផលបោះពុម្ព និងវេចខ្ចប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងចំនួន៣ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដោយគម្រោងមួយទៀត មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយគម្រោងទាំងនោះ នឹងបង្កើតការងារបានចំនួន៧៤០កន្លែង សម្រាប់អ្នកស្រុក។

ការវិនិយោគដំណាលគ្នានៅក្នុងតំបន់ SSEZ និងតំបន់ PPSEZ បានបង្ហាញឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងដំណើរការយ៉ាងល្អប្រសើរ ហើយ​កាលពីពេលថ្មីៗនេះ ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ​ ក៏បាន​បើក​ដំណើរការ​ នៅ​ចន្លោះ​តំបន់​សេដ្ឋកិច្ច​ទាំង២ផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាប្រវត្តិសាស្ត្រមួយ ដែលបង្ហា ញពីមិត្តភាពកម្ពុជា-ចិន និងជាធាតុផ្សំនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ប្រទេសចិន។

ផ្លូវនេះមានប្រវែង១៩០គីឡូម៉ែត្រ និងបានចំណាយថវិកាសាងសង់ រហូតដល់ ២០០០លានដុល្លារអាមេរិក និងមានតម្លៃថ្លៃខ្លាំង បើធៀបនឹងផ្លូវហាយវេផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here