ទំហំប្រាក់បញ្ញើរនៅតាមគ្រឹះស្ថានធនាគារកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ៣៧ពាន់លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ គិតចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ការដាក់ប្រាក់បញ្ញើតាមគ្រឹះស្ថានធនាគារនៅកម្ពុជា មានទំំហំទឹកប្រាក់ប្រមាណ៣៧ប៊ីលានដុល្លារ។ នេះបើយោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា។​​​

របាយការណ៍ដដែលបានបង្ហាញថា ប្រាក់បញ្ញើជាប្រាក់រៀល​មាន ១០.៧%នៃចំនួនបញ្ញើសរុប ស្មើនឹង១៦,៤៣១,៥ ប៊ីលានរៀល ឬប្រមា ណ៤ពាន់លានដុល្លារ ក្នុងនោះ​​ប្រាក់បញ្ញើមានកាលកំណត់ មានចំនួន ៥១.៤% ប្រាក់បញ្ញើចរន្ត២៧% ប្រាក់បញ្ញើសន្សំ ២០.១% រួមនឹងផ្សេងៗ ១.៥%។ ​ចំណែក​ប្រាក់បញ្ញើ ជារូបិយប័ណ្ណមានចំនួន ១៣៦ ៦០២.២ប៊ីលានរៀល ឬប្រមាណ ៣៣ពាន់លានដុល្លារ ស្មើនឹង ៨៩.៣% នៃប្រាក់បញ្ញើសរុប​ ក្នុងនោះប្រាក់បញ្ញើមានកាលកំណត់មានចំនួន ៤៩.៣% ប្រាក់បញ្ញើចរន្ត ២០.២% ប្រាក់បញ្ញើសន្សំ ២៩% រួមនឹងផ្សេងៗ ១.៥%។

ធនាគារជាតិបានឱ្យដឹងថា អត្រាការប្រាក់បញ្ញើដែលវាស់ ដោយកម្រិ​តមធ្យម ថ្លឹងតាមទំហំនៃប្រតិបត្តិការធនាគារ ជាប្រាក់រៀលបានកើនឡើង ០.០៩% ដល់អត្រា០.៨៦% និងអត្រាការប្រាក់ដូចគ្នា ជាដុល្លារអាមេរិកបានកើនឡើង០.២១ ដល់អត្រា០.៦% ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអំឡុងពេលនេះដែរ អត្រាការប្រាក់លើប្រាក់កម្ចី ដែលវាស់ដោយកម្រិតមធ្យម ថ្លឹងតាមទំហំប្រតិបត្តិការធនាគារ ជាប្រាក់រៀលបានថយចុះ ០.០៨% មកអត្រា១១.៤៦% និងអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិក បានថយចុះ ១.៧០% មកអត្រា ៩.០៥%។

កាលពីកន្លងមកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានប្រកាសដំឡើង អត្រាការប្រាក់បញ្ញីរបស់ខ្លួនឲ្យឡើងខ្ពស់ ដោយក្នុងនោះ សម្រាប់បញ្ញើជាប្រាក់រៀល មានអត្រាជាង៨ភាគរយ និងជាង៧ភាគរយសម្រាប់ប្រាក់ដុល្លារ។ ការដំឡើងអត្រាការប្រាក់បញ្ញើនេះ បណ្តាលមកពីការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិផរណា។

លោកកាំង ​តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ ​ការប្រាក់បញ្ញើនៅតាមគ្រឹះស្ថា​នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានកើនឡើងដល់៤៦៨៦លានដុល្លាសហរដ្ឋអាមេរិកកើនឡើង២០.១% ធៀបនឹងឆ្នាំមុន ដោយមានចំនួនអតិថិជនដាក់ប្រាក់បញ្ញើសរុប២.៦៦លានគណនី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here