ក្រសួងទេសចរណ៍ជម្រុញគោលនយោបាយជម្រុញទេសចរណ៍ផ្ទៃក្នុង ២០២១ ២០២៣

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ  ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំ នៅកម្មវិធីបណ្ដុះបណ្ដាល “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣”។

កម្មវិធីដែលបានធ្វើកាលពីថ្ងៃទី២៧ ធ្នូកន្លងមក បានធ្វើឡើងក្រោមអធិបតីភាព លោកណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេស​ចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាក្នុងឱកាសប្រកាសបើកនូវកម្មវិធីបណ្ដុះបណ្ដាល លោកណេប សាមុត ក្នុងនាមជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់អង្គភាពចំណុះក្រសួងទេសចរណ៍ និងមន្ទីរទេសចរ​ណ៍រាជធានី ខេត្ត ដែលបានប្រមូលផ្ដុំកម្លាំងស្មារតី និងឆន្ទៈមោះមុតក្នុងការអនុវត្តនូវសកម្មភាពជាអាទិភាពនានា ក្នុងផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដើម្បីរក្សាបាននូវភាពធន់ នៃវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលវិបត្តិ។

លោកណេប សាមុតបានបន្តថា យើងបាននឹងកំពុងឈានចូលដំណាក់កាលងើបឡើងវិញនាពេលនេះ ពិសេសធានាបានយុទ្ធនាការ “កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត បៃតង និងសុវត្ថិភាព” និងជំរុញចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” និងបង្កើនភាពទាក់ទាញ និងផ្សព្វផ្សាយ “កម្ពុជា ជាគោលដៅទេសចរណ៍កីឡា” តាមរយៈព្រឹត្តិការណ៍ SEA Game 2023៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here