ព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកាជាតិចំនួន១,៧ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៣

ដោយ៖ សុខុម

វ៉ាស៊ីនតោន: ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ថវិកាជាតិរហូតដល់ទៅ១,៧ទ្រីលានដុល្លារ សម្រាប់រដ្ឋាភិបាលចាយវាយក្នុងឆ្នាំ២០២៣។

យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឱ្យដឹងថា កញ្ចប់ថវិកាជាតិដ៏ច្រើនសម្បើមនេះរួមបញ្ចូលទាំងច្រើនរយពាន់លានដុល្លារ សម្រាប់ការចំណាយលើផ្នែកយោធាផងដែរ ប៉ុន្តែមិនបានរួមបញ្ចូលកញ្ចប់ថវិកាដែលមានសារៈសំខាន់សម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន នោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹទ្ធសភាបានអនុម័តសេចក្ដីព្រាងកញ្ចប់ថវិកាយ៉ាងច្រើនសម្បើម ដែលមាន៤.១៥៥ទំព័រដោយទទួលបានការគាំទ្រពីបក្សទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ដោយទទួលបានសំឡេងឆ្នោត៦៨សំឡេងទល់នឹង២៩សំឡេង។

សេចក្តីព្រាងកញ្ចប់ថវិកាជាតិនេះដែលត្រូវឆ្លងកាត់សភាអនុម័តកាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ នេះបែងចែង៣កញ្ចប់ធំៗដែលមានដូចជា៨៥៨ពាន់លានដុល្លារ សម្រាប់ការចំណាយផ្នែកយោធា៧៧២,          ៥ពាន់លានដុល្លារ សម្រាប់កម្មវិធីក្នុងស្រុកផ្សេងៗ និង៤៥ពាន់លានដុល្លារ សម្រាប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចជុំថ្មីមួយទៀតសម្រាប់អ៊ុយក្រែន។

លោក Chuck Schumer ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាដែលមកពីគណបក្សប្រជាធិបតេយ្យបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា “នេះគឺជាកញ្ចប់បែងចែកថវិកាជាតិដ៏សំខាន់បំផុតមួយដែលយើងបានធ្វើក្នុងរយៈពេលវែង”៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here