ផលិតផលកសិកម្មចំ​នួន១៨មុខត្រូវបាននាំចេញនិងទទួលបានទឹកប្រាក់ជាង៣០០០លានដុល្លារ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ កម្ពុជាទទួលបានទឹកប្រាក់ជិត៣១០០លានដុល្លារអាមេរិក ពីការនាំចេញផលិតផលកសិកម្មចំនួន១៨មុខ ទៅកាន់ទីផ្សារអន្តរជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងក្នុងសប្តាហ៍នេះថា ក្នុងរយៈពេល១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលមានចំនួន៣០៦៩,៩៧២,៣៤៩ដុល្លារអាមេរិក។

របាយការណ៍របស់ក្រសួងកសិកម្មស្ដីពី សភាពការណ៍កសិកម្ម ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្ដបន្ដ បានគូសបញ្ជាក់ថា ផលិតផល​ដែលបាននាំចេញរួមមានដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

* ការនាំចេញអង្ករ មានបរិមាណចំនួន៥០៩,២៤៩តោន កើនឡើង៤៩ ០៨០តោន (១០.៦៧%) មានទឹកប្រាក់៤៣៥,៤០៧,៨៩៥ដុល្លារ
* ការនាំចេញស្រូវមានបរិមា២,៤៤០,១១២តោន ថយចុះចំនួន២១៩ ៨៧៨តោន (-៨.២៧%) មានទឹកប្រាក់៤៩២, ៩០២, ៦២៤ដុល្លារ។
* ការនាំចេញកសិផលក្រៅពីស្រូវ -អង្ករមានបរិមាណ ៤ ៦៦៩ ៩៧៤តោន កើនឡើងចំនួន៤៤៨, ៨២១តោន (១០.៦៣%) មានទឹកប្រាក់២ ១៤១, ៦៦១,៨៣០ដុល្លារ។

ការនាំចេញកសិផលក្រៅពីស្រូវ-អង្កររួមមាន

* ចំណិតដំឡូងមីក្រៀម មានចំនួន ១ ៦៧០ ០៩០តោន (កើនឡើងចំនួន ២៤.៩៨%)។

* ម្សៅដំឡូងមី មានចំនួន ៥២ ០៩៣តោន (កើនឡើងចំនួន ៩៣.១៤%)។
* កាកសំណល់ដំឡូងមីមានចំនួន៩,១៧៩តោន (កើនឡើងចំនួន ២៥.៨១%)។ * គ្រាប់ស្វាយចន្ទីឆៅ មានចំនួន៤៦៩,៥១៥តោន (ថយចុះចំនួន -៤៨.៥៩%)។ * គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន៥៩៩តោន(ថយចុះចំនួន -៥៨.៩៣%)។ * គ្រាប់ពោត មានចំនួន១៥៤,៩៤៨ តោន (ថយចុះចំនួន -១.៣៩%)។ * គ្រាប់សណ្ដែកបាយ មានចំនួន៣៥,០២៥តោន (កើនឡើងចំនួន ៣៨.១៥%)។* គ្រាប់សណ្តែកសៀង មានចំនួន១១៥,៩៣៥តោន (កើនឡើងចំនួន ១២២.០៥%)។ * ផ្លែចេកស្រស់មានចំនួន៣២៥,៨៥៩ តោន (ថយចុះចំនួន -១១.៧៩%)។ * ផ្លែស្វាយស្រស់ មានចំនួន១៣៨,៣៧៧តោន (ថយចុះចំនួន -៣១.៥៤%)។       * ដំណាប់ស្វាយ មានចំនួន១៥,៨១៦តោន (កើនឡើងចំនួន ១.០៦%)។
* ដូងប្រេង មានចំនួន៥៤,៨៧៨តោន (កើនឡើងចំនួន ១២.៥១%)។
* ម្រេចមានចំនួន៧,៧០៤តោន (ថយចុះចំនួន -៧២.១២%)។ * ថ្នាំជក់មានទំហំជាង៥,៦៩៧តោន កើនឡើងចំនួន៤៤.៨២%)។ * បន្លែចម្រុះមានជាង ៨០តោន (ថយចុះចំនួន -៤.៦៦%)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here