ADB បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមរហូតដល់៧,៥ភាគរយក្នុងឆ្នាំនេះ

ដោយ: លាងហួរ

អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់ប្រទេសវៀតណាមរហូតដល់៧,៥ភាគរយនៅឆ្នាំ២០២២នេះ។

កាសែតប្រចាំថ្ងៃ Vietnam News បានដកស្រង់របាយការណ៍ថ្មីៗនេះរបស់ធនាគារADBថា ការព្យាករណ៍សម្រាប់អតិផរណា របស់ប្រទេសវៀតណាមនៅឆ្នាំ២០២២នេះ ត្រូវបានបន្ទាបចុះមកត្រឹម៣,៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋកិច្ចវៀតណាមកំពុងដំណើរការយ៉ាងល្អ  ស្របពេលមានអស្ថិរភាព ប៉ុន្តែវាក៏កំពុងប្រឈមមុខនឹងហានិភ័យផងដែរ។ តម្រូវការសកលសម្រាប់ការនាំចេញរបស់វៀតណាម កំពុងដាំក្បាលចុះជាហេតុនាំឱ្យធនា​គារ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់ប្រទេសវៀតណាមមកត្រឹម៦,៣ភាគរយនៅឆ្នាំ២០២៣។

ADB បាន​បន្ទាបការ​ព្យាករ​ណ៍ កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ សម្រាប់​បណ្តាប្រទេសកំពុងអភិវឌ្ឍ​នៅ​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក​ចំពេល​មាន​ទស្សនវិស័យ​ពិភពលោក​កាន់តែ​អាក្រក់ ដោយសេដ្ឋកិច្ចរបស់តំបន់អាស៊ី ត្រូវបានគេមើលឃើញថា នឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះ មុនពេលហក់ឡើងដល់៤,៦ភាគរយ ក្នុងឆ្នាំ២០២៣។

ADB ក៏បានបន្ទាបការព្យាករណ៍របស់ខ្លួន សម្រាប់អតិផរណាក្នុងតំបន់អាស៊ី ក្នុងឆ្នាំ២០២២មកត្រឹម៤,៤ភាគរយ ធៀបនឹងការព្យាករណ៍៤,៥ភាគរយកាលពីលើកមុន។

ទោះជាយ៉ាងណាក៏ដោយ ធនាគារនេះបានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់អតិផរណា នៅឆ្នាំក្រោយដល់៤,២ភាគរយ ធៀបនឹងការព្យាករណ៍៤ភាគរយកាលពីពេលមុន ខណៈតម្លៃថាមពលនិងអាហារកំពុងបន្តហក់ឡើងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here