IMF ព្រមានថា វិបតិ្តជំងឺរាតត្បាតសកល នឹងធ្វើឱ្យពិភពលោកខាតបង់ប្រាក់ ២៨ទ្រីលានដុល្លារ

ដោយ៖ ស្រីតូច
អន្តរជាតិ៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានកាត់បន្ថយការប៉ាន់ស្មានរបស់ខ្លួនអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកពីជំងឺ Covid-19 នៅឆ្នាំនេះ ប៉ុន្តែបានព្រមានថា ផលប៉ះពាល់ចុងក្រោយដោយសារជំងឺរាតត្បាតនេះនឹងមានទឹកប្រាក់សរុប ២៨ ទ្រីដុលារ។

លោកស្រី Gita Gopinath អ្នកប្រឹក្សាសេដ្ឋកិច្ចរបស់IMF បានចាត់ទុកជំងឺរាតត្បាតនេះជាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកចុងក្រោយនេះ។ ជំងឺរាតត្បាតនេះនឹងបន្សល់ទុកភាពភ័យខ្លាច ដែលបណ្ដាលមកពីការបាត់បង់ការងារ ការវិនិយោគមានការធ្លាក់ចុះ និងកុមារចាប់ផ្ដើមឃ្លាតឆ្ងាយពីការអប់រំ។

IMF បានលើកឡើងនៅក្នុងរបាយការន៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកថា វាមានភាពរឹងមាំជាងការរំពឹងទុកនៅក្នុងត្រីមាសទី២ និងត្រីមាសទី៣ ដែលសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះមកត្រឹម៤.៤% ក្នុងឆ្នាំ២០២០ បើប្រៀបធៀបនឹងការព្យាករណ៍ពីលើកមុនថានឹងធ្លាក់ចុះ៥.២%។ ប៉ុន្តែស្ថាប័ន ដែលមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះ បានព្យាករថា សេដ្ឋកិច្ចប្រទេសចំនួននឹងស្ទុះងើបឡើងវិញក្នុងឆ្នាំ២០២១ ចន្លោះពី៥.៤%ទៅ៥.២%។ ប៉ុន្តែគម្លាតរវាងអ្នកមាន និងអ្នកក្រនីតាមបណ្ដាលប្រទេសជាច្រើនបានកើនឡើង។

លោកស្រី បានបន្ថែមថា ការខាតបង់នៅក្នុងសេដ្ឋកិច្ចសកល ត្រូវបានព្យាករថានឹងកើនឡើងពី ១១ទ្រីលានដុល្លាររហូតដល់ឆ្នាំ២០២០-២០២១ទៅ ២៨ទ្រីលានដុល្លារនៅឆ្នាំ២០២០-២០២៥។ នេះតំណាងឱ្យការថយចុះយ៉ាងធ្ងន់ធ្ងរនៅប្រទេសទាំងអស់នៅលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

IMF បាននិយាយថា ការចាត់វិធានរហ័សរបស់ធនាគារកណ្ដាលជាច្រើនបានកាត់បន្ថយផលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ហើយព្រមានថា មិនគួរដកវិធានការគាំទ្រទាំងនោះចេញលឿនពេកនោះទេ។

លោកស្រី បានបន្តថា “ការគាំទ្រសារពើពន្ធជាសកល ដែលមានទឹកប្រាក់ជិត ១២ទ្រីលានដុល្លារ និងការកាត់បន្ថយអត្រា ការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួល និងការទិញទ្រព្យសកម្ម ដោយធនគារកណ្ដាលបានជួយសង្រ្គោះជីវិត និងជីវភាព និងការការពារវិបត្តិហិរញ្ញវត្ថុ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here