អត្រាអតិផរណានៅកម្ពុជា រក្សាបាននូវកម្រិតទាបរវ្វង់ ២,៥ភាគរយក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ អត្រាអតិផរណាត្រូវបានគ្រប់គ្រងឱ្យមានកម្រិតទាបប្រមាណ ២,៥% ជាមួយនឹងស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤.០៥០ រៀលក្នុងមួយដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ ទុនបម្រុងអន្តរជាតិដុលត្រូវបានគរពូនឱ្យមានកម្រិតខ្ពស់ជាលំដាប់រហូតដល់ ២០ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹងប្រមាណ ១០ខែ នៃការនាំចូលទំនិញនិងសេវា ដែលខ្ពស់ជាង ៣ដង នៃកម្រិត អប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

ទ្រព្យសកម្មវិស័យធនាគារបានកើនឡើងយ៉ាង ឆាប់រហ័សពីប្រមាណត្រឹមតែ ០,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ ៥៦ ប៊ីលានដុល្លារអាមេរិក នាពេលបច្ចុប្បន្ន គឺកើនឡើងប្រមាណ ១១២ដង។

ឥណទានប្រព័ន្ធធនាគារដែលត្រូវបានបែងចែកទៅ កាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងប្រាក់បញ្ញើក្នុងស្រុកបានកើនឡើង ១៦៥ដង ប្រហាក់ប្រហែលគ្នា គឺ ពីចំនួនប្រមាណតែ ០,២ ប៊ីលានដុល្លារអាមេរិក ដល់ជាង ៣៣ ប៊ីលានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធធនាគារក៏បានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងប្រតិបត្តិការ ជាពិសេសសម្រាប់ការទូទាត់ ដែលបាន លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុកម្ពុជាជាលំដាប់។ ជាក់ស្តែង ប្រជាជនពេញវ័យដែលទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការកើនឡើងដល់ប្រមាណជាង ៧០% ធៀបនឹងពីរទសវត្សរ៍មុន (តិចជាងប្រមាណ ១០% ប៉ុណ្ណោះ)។

សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៤១ ចុងក្រោយឆ្នាំនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ក្រោមម្លប់សន្តិភាព ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្ថាបនាឡើង និងថែរក្សារហូតមកដល់បច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here