កម្ពុជាប្រមូលថវិកាបានជាង១០លានដុល្លារអាមេរិកពីការលក់មូលបត្រ បំណុលរដ្ឋាភិបាល

ដោយ: លាងហួរ

ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​ប្រមូលថវិកាបានចំនួន១០,១៥លាន​ដុល្លារ​អាមេរិក ពីការលក់មូលបត្របំណុលរដ្ឋាភិបាល​ គិត​ត្រឹម​ត្រីមាស​ទី៣នៅឆ្នាំ​២០២២នេះ។

នៅត្រីមាសទី៣ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្របំណុលរបស់ខ្លួន ក្នុងទំហំទឹកប្រាក់សរុបចំនួន៤១,៨ពាន់លានរៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែកញ្ញាកន្លងទៅ ធនាគារជាតិនៃកម្ពុជា (NBC) បានបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាល ដំបូងចំនួន១០០ពាន់លានរៀលនៃផែនការប្រវត្តិសាស្ត្រចំនួន១.២១៩ពាន់លានរៀល ដើម្បីប្រមូលមូលនិធិសម្រាប់ការអភិវឌ្ឍជាតិ។

​មូលបត្រ​បំណុលរដ្ឋ​នេះ ​មាន​តម្លៃ​ចារឹក​ចំនួន១​លាន​រៀល ​ក្នុង១​ប ណ្ណ  ហើយ​វិនិយោគិន​ដែល​ទិញ​មូលបត្រ​នេះ​ នឹង​ទទួល​បាន​អត្រា​ការប្រាក់២ភាគរយ​ថេរ​ក្នុង​១ឆ្នាំ ដែល​នឹង​ត្រូវទូទាត់​ឱ្យ​ក្នុង​រយៈពេល៦ខែម្តង​។

លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា  មូលបត្របំណុលរដ្ឋាភិបាល អាចអនុញ្ញាតឱ្យរដ្ឋប្រមូលមូលនិធិ  សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

មូលបត្របំណុលរដ្ឋាភិបាលទាំងនោះត្រូវបានគេរំពឹងថា នឹងមានប្រ​ជាប្រិយភាព​នៅលើទីផ្សារមូលបត្រកម្ពុជា  និងផ្តល់នូវទិន្នន័យគោលសម្រា​ប់ការជួញដូរមូលបត្រសាជីវកម្ម  និងការវិភាគហិរញ្ញវត្ថុ  ដូចករណីនៅក្នុងប្រទេសមានវិស័យមូលបត្រដែលកំពុងរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here