ប្រទេសចិនគ្រោងបញ្ចេញប្រាក់១៤៣ពាន់លានដុល្លារ ដើម្បីប្រកួតប្រជែងជាមួយអាមេរិកក្នុងវិស័យផលិតបន្ទះឈីប

ដោយ: លាងហួរ

ហុងកុង: យោងតាមប្រភពចំនួន៣បានរាយការណ៍មកថា ប្រទេសចិន គ្រោងបញ្ចេញកញ្ចប់ជំនួយ១៤៣ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មបន្ទះអេឡិចត្រូនិក semiconductor  ដើម្បីប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយភាពជឿនលឿន ផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។

ប្រភពដដែលបានបង្ហាញថា ទីក្រុងប៉េកាំង គ្រោងនឹងដាក់ចេញនូវកញ្ចប់លើកទឹកចិត្តសារពើពន្ធ ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំ  ដែលភាគច្រើនជាប្រាក់ឧបត្ថម្ភ  និងឥណទានពន្ធ ដើម្បីជំរុញផលិតកម្ម  និងសកម្ម​ភាពស្រាវជ្រាវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពចំនួន២បានបញ្ជាក់ថា ជំនួយផ្នែកហិរញ្ញវត្ថុភាគច្រើន នឹងត្រូវបានប្រើប្រាស់ ដើម្បីឧបត្ថម្ភធនលើការទិញឧបករណ៍ semiconductor ក្នុងស្រុកដោយក្រុមហ៊ុនចិននានា។

ផែនការគាំទ្រសារពើពន្ធនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកចូ បៃដិន កាលពីខែសីហា បានចុះហត្ថលេខា លើច្បាប់ដ៏សំខាន់មួយដើម្បីផ្តល់ជំនួយចំនួន៥២,៧ពាន់លានដុល្លារ សម្រាប់ផលិតកម្ម និងស្រា​វ​ជ្រាវ semiconductor របស់សហរដ្ឋអាមេរិក ក៏ដូចជាឥណទានពន្ធសម្រា​ប់រោងចក្រផលិតបន្ទះឈីបផងដែរ។

ប្រភពដដែលបានបន្ថែមថា ជាមួយនឹងកញ្ចប់លើកទឹកចិត្តនេះ ទីក្រុងប៉េកាំងគ្រោងបង្កើនការគាំទ្រ ដល់ក្រុមហ៊ុនបន្ទះអេឡិចត្រូនិក ក្នុងការសាងសង់ ពង្រីក ឬធ្វើទំនើបកម្មគ្រឿងបរិក្ខារក្នុងស្រុក សម្រាប់ការផលិត ការផ្គុំគ្នា ការវេចខ្ចប់ ការស្រាវជ្រាវ និងការអភិវឌ្ឍ៕

LEAVE A REPLY

Please enter your comment!
Please enter your name here