លោកហុង សុហួរៈសាធារណៈជនសម្រុកទៅបើកគណនីជួញដូរនៅ ផ្សារហ៊ុនកកកុញ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាព ក្នុងការជួញដូរផ្សារហ៊ុននៅកម្ពុជា សាធារណៈជនជាច្រើន បានសម្រុកទៅបើកគណនីជួញដូរនៅផ្សារមូលបត្រកម្ពុជាច្រើនកកកុញ រហូតដល់ក្រុមហ៊ុនមិនអាចបើកគណនីបានទាន់ពេលវេលា។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារហ៊ុនកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកាថា ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ មានភាភប្រសើរឡើង ការចូលរួមផ្សព្វផ្សាយពីបណ្តាញសារព៌តមាននានា និងការតាំងពិព៌ណផ្សារហ៊ុនកន្លងមក បានធ្វើឲ្យចំនួនអ្នកចុះឈ្មោះបើកគណនីក្នុង​ផ្សារហ៊ុនកើនឡើងលើសការរំពឹងទុក។

លោកបន្តថា “ចំនួនអ្នកមកចុះឈ្មោះបើកគណនី មានចំនួនច្រើនកកកុញ ដែលធ្វើឲ្យក្រុមហ៊ុននានាកំពុងញាប់ដៃ ញាប់ជើង ដើម្បីរៀបចំសេវាកម្មនេះជូនសាធារណៈជន”។ លោកបន្តថា “ការចាប់អារម្មណ៍របស់សាធារណៈជនពិតជាកើនឡើង ដែលធ្វើឲ្យការបើកគណនី របស់ក្រុមហ៊ុននៅផ្សារមូលបត្រជួបការកកស្ទះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហុង សុហួរបានបន្តថា យ៉ាងណាទំហំគណនីជួញដូរមានទំហំតូចៗនៅឡើយ ធៀបនឹងដើមឆ្នាំមានការជួញដូរធំៗច្រើន ស្របពេលទំហំជួញដូរប្រចាំថ្ងៃបានកើនឡើងខ្ពស់ ហើយយើងរំពឹងថា ទំហំជួញដូរនៅផ្សារហ៊ុន នឹងកើនឡើងដល់១លានដុល្លារក្នុងប្រតិបត្តិការប្រចាំថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here