អ្វីទៅជាចំណូលអកម្ម ចំណូលសកម្ម និងចំណូលផលបត្រ?

    ដោយៈ លក្ខិណា

ភ្នំពេញៈ នៅក្នុងវិស័យហិរញ្ញវត្ថុ គេបានបែងចែកចំណូលជា៣ប្រភេទសំខាន់ៗគឺ ចំណូលអកម្ម ចំណូលសកម្ម និងចំណូលផលបត្រ។

ថ្ងៃនេះយើងនឹងលើកយកពីនិយមន័យប្រភេទ ចំណូលនីមួយៗមកផ្ដល់ជូនជាចំណេះដឹងដល់អ្នកអានរបស់យើង។

លោកង៉ែត ជូ ជាអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុកម្ពុជាមួយរូបបានមានប្រសាសន៍ឱ្យដឹង ចំណូលសកម្មភាព គឺជាប្រភេទចំណូល ដែលយើងទទួលបាន តាមរយៈការចេញទៅបំពេញការងារ ដើម្បីទទួលជាកម្រៃជាប្រាក់ខែឬកម្រៃប្រចាំថ្ងៃ ។ តាមន័យ ចំណូលនេះ គឺទទួលបានលុះ ត្រាតែយើងចេញទៅធ្វើការ ឬក៏ការដោះដូកម្លាំងពលកម្មជាមួយនឹងប្រាក់កម្រៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សម្រាប់ចំណូលអកម្ម ជាប្រភេទចំណូលមួយ ទោះបីជាយើងមិនធ្វើការ ក៏អាចមានចំណូលសម្រាប់ប្រើប្រាស់ថ្ងៃដែរ ។ ចំណូលនេះក៏ទាមទារឱ្យយើងដាក់ទុនវិនិយោគ ឬក៏មានទ្រព្យដែរ ដូចជាការជួលដីឱ្យទៅអ្នកដទៃដើម្បីបានចំណូល ជួលផ្ទះ  ជួលឃ្លាំង អគារការិយាល័យ ឬក៏ការវិនិយោគនានា ដែលអាចឱ្យយើងទទួលបានចំណូល ដោយមិនចាំបាច់ធ្វើការ ។ ចំណូលប្រភេទនេះ គឺត្រូវការដើមទុនដើម្បីកសាងវាឡើង ។

ចំណូលផលបត្រ

ចំណូលនេះ គឺផ្ដោតទៅលើការវិនិយោគលើភាគហ៊ុន ។ ចំណូលមួយប្រភេទនេះ នៅក្នុងប្រទេសកម្ពុជា មិនសូវជាមានការពេញនិយមនោះទេដោយពេញនិយមទៅលើតែចំណូលសកម្ម និងចំណូលអកម្ម ។

លោកង៉ែត ជូឱ្យដឹងថា សម្រាប់ចំណូលអកម្ម វាជាចំណូលមួយដែលធ្វើឱ្យមនុស្សទទួលបានចំណូលទោះមិនធ្វើការក្ដី ប៉ុន្តែមុននឹងបានចំណូលនេះមក ក៏ទាមទារឱ្យមនុស្សត្រូវនឿយហត់ ក៏ដូចជា មានការគិតត្រិះរិះពិចារណាឱ្យបានខ្ពស់បើពុំនោះទេ វាមិនត្រឹមតែមិនធ្វើឱ្យយើងទទួលបានចំណូឡអកម្មប៉ុណ្ណោះទេ តែវានឹងធ្វើឱ្យកាន់តែពិបាកកាន់តែហត់ ដោយសារតែវិនិយោគដើម្បីទាញយកចំណូលអកម្មនេះឯង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here