សេដ្ឋកិច្ចចិននៅតែបន្តមានកំណើន ខណៈប្រទេសជាច្រើនកំពុងជួបវិបត្តិ

ដោយ៖ ចរិយា
អន្តរជាតិ៖ ប្រទេសជាច្រើននៅលើពិភពលោក កំពុងព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិដែលបណ្តាលពីជំងឺកូវីដ១៩ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែកើនឡើងជាថ្មីម្ដងទៀត ហើយនឹងមានឥទ្ធិពលជាងប្រទេសដ៏ទៃទៀត។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

មហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោកនេះ ជាប្រទេសតែមួយគត់ ដែលជៀសផុតការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំនេះ ដែលបណ្ដាលមកពីជំងឺកូវីដ១៩។ ផលិតផលសរុបប្រទេសចិនបានរំពឹងទុកថានឹងកើនឡើង១៦%នៅក្នុងឆ្នាំនេះ ខណៈដែលធនាគារពិភពលោកបានព្យាករណ៍ ចិននឹងមានកំណើនសេដ្ឋកិច្ចត្រឹមតែ៥,២%តែប៉ុណ្ណោះ។

ប្រទេសចិនបានកសាង និងស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សតាមរយៈវិធានការមួយចំនួន រួមបញ្ចូលទាំងការបិទទ្វារប្រទេសយ៉ាងតឹងរឹង និងការធ្វើដំណើរប្រជាជន ដើម្បីទប់ស្កាត់ជំងឺឆ្លងសាកលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលក៏បានរៀបចំទឹកប្រាក់រាប់រយពាន់លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការលើកទឹកចិត្តជាសាច់ប្រាក់ ដើម្បីជំរុញការចំណាយរបស់ប្រជាជន។

ការងើបឡើងវិញនេះ បានបង្ហាញភស្តុតាងស្រាប់ ដូចជាទេសចរណ៍ និងការស្ទុះឡើងវិញនៃការចំណាយ ក្នុងអំឡុងពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ដែលជាឈប់សម្រាករបស់ចិន ដែលហៅថា “សប្ដាហ៍មាស”។

នៅដំណាច់ឆ្នាំនេះ ការចូលរួមចំណែកនៃផលិតផលសរុបរបស់ប្រទេសចិនក្នុងពិភពលោក នឹងកើនឡើង១,១%។ នេះបើយោងទៅតាមការបូកសរុបទិន្ន័យរបស់ធនាគារពិភពលោក។ នេះគឺជាការកើនឡើងបីដងនៃការចូលចំណែករបស់ចិនក្នុងឆ្នាំ២០១៩។ ផ្ទុយទៅវិញ ការចូលរួមចំណែករបស់អាមេរិក និងអឺរ៉ុប នឹងមានការចុះបន្តិច។

ជារួម សេដ្ឋកិច្ចប្រទេសចិននិងរំពឹងថាមានទំហំទឹកប្រាក់ប្រហែល១៤,៦ទ្រីលានសដុល្លារនៅចុងឆ្នាំ២០២០នេះ គឺស្មើរប្រហែល១៧,៥%នៃផលិតផលសរុបរបស់ពិភពលោក។

បើទោះបីជាគ្មានការរំខានពីជំងឺរាតត្បាត សេដ្ឋកិច្ចចិនក៏នៅតែមានការកើនឡើងនៅឆ្នាំនេះ។ នេះបើយោងតាមការលើកឡើងរបស់លោក Larry Hu ប្រធានសេដ្ឋកិច្ចវិទូចិនប្រចាំក្រុមហ៊ុន Macquarie។

លោក Hu បានបន្ថែមថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសនេះ មានកំណើនខ្លាំងជាងប្រទេសដ៏ទៃនៅក្នុងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here