SMEs ត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចបំពេញតម្រូវការទំនិញនិងសេវាកម្មជាង៩០ភាគរយ

ដោយ៖​ សហការី

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបំពេញតម្រូវការមូលដ្ឋាននៃទំនិញ និងសេវាកម្មជាង៩០% នៃសហគ្រាសសរុបនៅកម្ពុជា។

នេះបើយោងតាមការគូសបញ្ជាក់របស់លោកទេសរដ្ឋមន្ដ្រី សុន គន្ធរ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក្នុងសិក្ខាសាលាស្ដីអំពី “អ្នកចាប់ផ្ដើមអាជីវកម្មដំបូងត្រូវយល់ដឹងអ្វីខ្លះ” នៅទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក សុន គន្ធរ បានបញ្ជាក់ថា “សហគ្រាសធុនតូច និងមធ្យម SMEs មានតួនាទីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបំពេញតម្រូវការមូលដ្ឋាននៃទំនិញ និងសេវាកម្មជាង៩០% នៃសហគ្រាសសរុបនៅកម្ពុជា ដែលចូលរួមចំណែកផ្ដល់ឱកាសការងារសម្រាប់ប្រជាជន ក្នុងប្រទេសឱ្យមានជីវភាពរីកចម្រើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងថា ដើម្បីបណ្តុះគំនិតសហគ្រិនភាព ដល់អ្នកចាប់ផ្ដើមអាជីវកម្មដំបូង សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំសិក្ខាសាលាចែករំលែកជាច្រើនលើករួចមកហើយ នៅតាមគ្រឹះស្ថានអប់រំជាច្រើន នៅរាជធានី-ខេត្ត ចាប់តាំងពីឆ្នាំ២០១៨មក។

លោកឱ្យដឹងផងដែរថា ស្ថិតក្នុងយុគសម័យ នៃចរន្តសកលភាវូពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក ព្រមទាំងការបង្កើតឡើង នៅតំបន់ពាណិជ្ជកម្មសេរី (FTA) សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា មានភារកិច្ចជួយជំរុញ និងលើកទឹកចិត្តដល់អាជីវករអាជីព និងមីក្រូសហគ្រិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here