អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងបើកដំណើរសាកល្បងនៅមុនដំណាច់ត្រីមាសទី១ ឆ្នាំ២០២១

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ គម្រោងបើកការហោះហើរសាកល្បងនៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងស្រុកគីរីសាគរ ខេត្តកោះកុងនឹងត្រូវធ្វើឡើងនៅមុនដំណាច់ខែមីនា ២០២១ខាងមុខនេះ ។ នេះបើតាម សេចក្តីប្រកាសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ នាយឧត្តមសេនីយ៍បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះពិនិត្យមើលការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង ដើម្បីត្រៀមបើកដំណើរការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ខែមីនា ២០២១ ។

តាមគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ បានអោយដឹងថា ការរៀបចំពេលវេលាសំខាន់ៗរបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ រួមមាន ៖

១. ការរៀបចំធ្វើ សុពលភាពហោះហើរនឹងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០
២. បញ្ចប់សុពលភាពហោះហើរ នឹងធ្វើខែកុម្ភៈ ឆ្នាំ ២០២១
៣. ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មុនថ្ងៃទី២០ ខែមីនា ២០២១
៤.ការធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ មីនា ២០២១
៥.បំពេញទទួលបញ្ចប់គម្រោងអាកាសយានដ្ឋានផ្សេងទៀតនៅថ្ងៃទី៣០ខែមេសា ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា នៅពេលព្រលានយន្តហោះនេះបើកដំណើរការសាកល្បងនិងហោះហើរជាផ្លូវការ ភ្ញៀវទេសចរអន្តរជាតិអាចចុះចតនៅក្នុងខេត្តកុងកុងហើយអាចធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុតាមផ្លូវទឹកដោយចំណាយពេលត្រឹមតែ៥០នាទីប៉ុណ្ណោះ។ ដូច្នេះសក្ដានុពលវិនិយោគនិងទំនាក់ទំនងនៃខេត្តកោះកុងនិងខេត្តព្រះសីហនុកាន់តែជិតគ្នាថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here