ឯកអគ្គរដ្ឋទូតគុយវ៉ែតប្ដេជ្ញាជំរុញកិច្ចព្រមព្រៀងជាមួយកម្ពុជាចំនួនបីឱ្យដំណើរការ

ដោយ៖ សុផារី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា លោក Mohammad Al-Hajri ឱ្យដឹងថា ក្នុងបេសកកម្មការទូតមកកាន់កម្ពុជា លោកនឹងខិតខំពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ក្នុងជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Mohammad Al-Hajri មានប្រសាសន៍ថា លោកនឹងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងម។ ក្នុងនោះ រួមមាន កិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូតគុយវ៉ែត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដល់មមាញឹក ទទួលជួបឯកឧត្តមនាពេលនេះ និងបានគោរពជូនពរសម្ដេចតេជោឱ្យទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាននាពេលដល់ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកពង្រឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការអនុវត្តលើកិច្ចព្រមព្រៀងជាមួយគ្នាដែលបានចុះហត្ថលេខាហើយនោះ។

ក្នុងឱកាសនោះ សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ ដល់លោកឯកអគ្គរដ្ឋទូតគុយវ៉ែតថា គប្បីណាពិនិត្យមើលលើវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ពីព្រោះប្រទេសគុយវ៉ែតមានថាមពល ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញមានស្បៀងអាហារ ដែលសម្ដេចគិតថា វិស័យទាំងពីរនេះ អាចជំរុញលើវិស័យពាណិជ្ជកម្មបាន ដើម្បីធ្វើយ៉ាងណា ឱ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកផងដែរនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here