ប្រទេសកម្ពុជាជំរុញលើកកម្ពស់ការយល់ដឹងពីហិរញ្ញប្បទាននិរន្តរភាពពីផ្សារមូលបត្រកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពី “ហិរញ្ញប្បទានប្រកបដោយនិរន្តភាព” ដោយស្របតាមផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ និងកិច្ចគាំទ្រពីស្ថាប័នពាក់ព័ន្ធ ក្នុងការអភិវឌ្ឍហិរញ្ញប្បទាននិរន្តរភាពតាមរយៈការកៀរគរទុនពីផ្សារមូលបត្រកម្ពុជា។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីហិរញ្ញប្បទាននិរន្តរភាពរួមមានសញ្ញាបណ្ណបៃតងជាមួយនឹងអត្ថប្រយោជន៍ទៅដល់ភាគីពាក់ព័ន្ធ។

កាលពីពេលថ្មីៗនេះ ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អនឡាញ​ ដែល​នឹង​អនុញ្ញាត​ឱ្យ​វិនិយោគិន​អាច​បើក​គណនី​បាន​នៅ​គ្រប់​ទីកន្លែង និង​អាច​សម្រួល​ដល់​វិនិយោគិន​បាន​ច្រើន និង​បង្កើន​ការជួញដូរ​ផងដែរ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ ហុង សុហួរ អគ្គនាយក CSX បាន​ថ្លែង​ថា ដោយ​មើលឃើញ​ពី​និន្នាការ​នៃ​ការប្រែប្រួល​មក​ការនិយម​ប្រើប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា CSX តែងតែ​ព្យាយាម​ធ្វើ​ទំនើបកម្ម​នូវ​កម្មវិធី​ផ្សេងៗ​សំដៅ​បង្កលក្ខណៈ​ភាពងាយស្រួល​ដល់​សាធារណជន​ក៏ដូចជា​វិនិយោគិន​អាច​ធ្វើការ​ជួញដូរ​បាន​កាន់តែ​ច្រើន​។

លោកឱ្យដឹងថា ផ្សារមូលបត្រ​កម្ពុជា​យើង​បាន​ខិតខំ​ដាក់​ចេញ​នូវ​ទំនើបកម្ម​ឌីជីថល​ជា​លំដាប់​ដូចជា​ការបង្កើត APP CSX Trade ដែល​យើង​បាន​សម្ពោធ​កាលពី​សិក្ខាសាលា​ថ្នាក់ជាតិ​ខួប ១០ ​ឆ្នាំ​របស់​ផ្សារមូលបត្រ​កម្ពុជា​ ការបង្កើត​នូវ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អនឡាញ​ ដែល​ជា​ជំហាន​សំខាន់​ថ្មី​របស់​ផ្សារមូលបត្រ​កម្ពុជា​ និង​ការធ្វើ​ទំនើបកម្ម​នូវ​បណ្ណាល័យ​ព័ត៌មាន​រួម Phsarhun APP ជំនាន់​ទី ​២​ ដែល​ផ្តល់​ភាពងាយស្រួល​កាន់តែ​ខ្លាំង ​ដល់​វិនិយោគិន​របស់​យើង​នៅក្នុង​ការស្វែងយល់​ពី​ផ្សារហ៊ុន​។ ផ្សារមូលបត្រ​កម្ពុជា​ក៏​នឹង​បន្ត​ខិតខំ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នានា​ ដើម្បី​សម្រួល​ដល់​វិនិយោគិន​ក្នុង​ការវិនិយោគ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here