ប្រទេសឥណ្ឌាសហការជាមួយចិនផ្តោតការវិនិយោគលើវិស័យ ថាមពលកកើតឡើងវិញ

ដោយ: លាងហួរ

ប្រទេសឥណ្ឌា: កាសែត Economic Times របស់ប្រទេសឥណ្ឌាបានរាយការណ៍ថា ប្រទេសឥណ្ឌាគ្រោងនាំចេញថាមពលបៃតង ជាលើកដំបូងនៅឆ្នាំ២០២៥ ទៅកាន់រោងចក្រថាមពលសិង្ហបុរី ក្រោមអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីស្វែងរកឱកាសក្នុងសក្តានុពល អ៊ីដ្រូសែនបៃតងនៅក្នុងប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌាគ្រោងសម្រេចឱ្យបាន នូវគោលដៅបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ២០៧០ និងប្តូរ៥០ភាគរយ នៃតម្រូវការអគ្គិសនីរបស់ខ្លួនទៅជាប្រភពថាមពល មិនមែនហ្វូស៊ីលនៅត្រឹមឆ្នាំ២០៣០ ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មថាមពលបៃតងរបស់ប្រទេសខ្លួន។

វិស័យថាមពលអាចកកើតឡើងវិញ របស់ប្រទេសឥណ្ឌាកំពុងរីកដុះដាល ទោះបីជាមានឧបសគ្គជាច្រើន ដែលឧស្សាហកម្មនេះជួបប្រទះក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគលើវិស័យនេះ ក៏កំពុងរីកចម្រើនខ្លាំងផងដែរ ជាឧទាហ​រណ៍ មហាសេដ្ឋីឥណ្ឌាលោក Gautam Adani គ្រោងនឹងបោះទុនវិនិយោគជាង៥០ពាន់លានដុល្លារ នៅក្នុងខ្សែសង្វាក់តម្លៃអ៊ីដ្រូសែនបៃតង ព្រមទាំងបានទាក់ទាញក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង TotalEnergies SE ជាអ្នកវិនិយោគនៅក្នុងអាជីវកម្មនេះ បើយោងតាម ​​សារពត៌មានBloomberg។

មហាសេដ្ឋីឥណ្ឌាលោក Mukesh Ambani បាននិយាយកាលពីដើមឆ្នាំ២០២២នេះថា ប្រទេសឥណ្ឌាអាចក្លាយជាជម្រើស ដ៏គួរឱ្យជឿជាក់សម្រាប់ប្រទេសចិន ក្នុងការផលិតថាមពលបៃតង ខណៈលោកបានរៀប​រាប់លម្អិតអំពី ការវិនិយោគរបស់ក្រុមហ៊ុនរបស់លោក ចំនួន១០ពាន់លានដុល្លារក្នុងវិស័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here