ដើម្បីជួញដូរនៅផ្សារហ៊ុនបានតើអ្នកត្រូវត្រៀមឯកសារអ្វីខ្លះ?

ដោយៈ សេរី ម៉ាលីនណា

       ភ្នំពេញៈ អ្នកចង់វិនិយោគនៅផ្សារហ៊ុន ដើម្បីអាចធ្វើការជួញដូរបាន ពួកគេត្រូវការឯកសារមួយចំនួនជាចាំបាច់ ដើម្បីពួកគេរៀបចំតាមនិតិវិធីស្របច្បាប់បាន។

យោងតាមឯកសារពីគេហទំព័រផ្សារហ៊ុនបានបង្ហាញថា ដើម្បីចាប់ផ្តើមធ្វើការជួញដូរ វិនិយោគិនត្រូវធ្វើតាមជំហ៊ានៗ ដូចជា ជំហានទី១ ស្នើរសុំលេខអត្តសញ្ញាណវិនិយោគិន ​ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ​​ដោយផ្ទាល់ឬតាមក្រុមហ៊ុនមូលបត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំហានទី២ បើកគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិករបស់ផ្សារមូលបត្រ

អ្នកចង់វិនិយោគជួញដូរនៅផ្សារហ៊ុនដោយភ្ជាប់ជាមួយនូវ៖

  • – អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន
  • – រូបថត 4 * 6
  • – លេខអត្តសញ្ញាណវិនិយោគិន
  • – គណនីធនាគារជារូបិយប័ណ្ណរៀល (មិនតម្រូវ)

ជំហានទី៣ បើកគណនីសាច់ប្រាក់នៅធនាគារ ទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (មិនតម្រូវ)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here