ក្រុមហ៊ុន​ចំនួន១៣បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ក្នុង​រយៈពេល៩ខែ​ឆ្នាំនេះ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​មូល​ប​ត្រ​កម្មសិទ្ធិ​ចំនួន០៧ និង​មូល​ប​ត្រ​បំណុល​ថ្មី​មាន​ចំនួន៦ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា គិត​ចាប់ពី​ខែមករា មកទល់នឹង​ខែកញ្ញា ឆ្នាំ២០២០នេះ។

យោងតាម​របាយការណ៍​ចុងក្រោយ របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានឱ្យដឹងថា សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​ចំនួន៧ រួមមាន  ផេស​ថិ​ក (ខេ​ម​បូ​ឌា) ម.ក, ធនាគារ អេស៊ីលីដា ភី​អ៊ិ​ល​ស៊ី, កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ, ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី, កំពង់ផែ​ស្វយ័ត​ភ្នំពេញ, ហ្គ្រេ​ន ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល (ខេ​ម​បូ​ឌា) ភីអិលស៊ី និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូល​ប​ត្រ​បំណុល​ទាំងពី០៧ មានដូចជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត, អិ​ល​អូ​អិ​ល​ស៊ី (ខេ​ម​បូ​ឌា) ភីអិលស៊ី សញ្ញា​បណ្ណ​សាជីវកម្ម អេ​ប៊ី​អេ ធនាគារ​ភ្នំពេញ​ពាណិជ្ជ ភីភី​ស៊ី​ប៊ែ​ង ម.ក, អ អិ​ម អេ (ខេ​ម​បូ​ឌា) ម.ក និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ប្រា​សាក់ ម.ក។

អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក​សៀង ធី​រិ​ទ្ធ​បាន​ថ្លែងថា នាពេលខាងមុខ នឹងមាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​និង​ក្រុមហ៊ុន​នានា ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ ទាំងមូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល ដែល​នេះ​នឹងចូលរួម​ចំណែក​គាំទ្រ​នូវ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក៏ដូចជា ចូលរួម​ក្នុងការ​អភិវឌ្ឍ​នូវ​វិស័យ​ហិរញ្ញ​វត្ថ​របស់​កម្ពុជា។

ទន្ទឹមនឹងនេះ លោក Jong Weon Ha អគ្គនាយករង នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​លើកឡើងថា ការចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​ជា​បន្តបន្ទាប់​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​បង្ហាញ​ពី​ភាព​រីកចម្រើន​លូតលាស់​ទៅមុខ​នៃ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បើទោះបីជា​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុង​ជួបប្រទះ​នឹង​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ១៩ក៏ដោយ។ ហើយ​សង្ឃឹមថា និន្នាការ​នេះ​នឹង​ក្លាយជា​កាតា​លិ​ករ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដទៃទៀត​ចាប់យក​ឱកាស​នេះ ងាក​មក​ប្រមូល​ទុន​តាមរយះ​ផ្សារ​មូល​ប​ត្រ ដើម្បី​ពង្រឹង​និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន។

ធនាគារ​ភ្នំពេញ ពាណិជ្ជ ម.កនៅ​ថ្ងៃទី៩ ខែតុលា ធ្វើការ​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ ដំណាក់កាល​ទី២នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដោយមាន​ឈ្មោះថា “មូល​ប​ត្រ​បំណុល ភីភី​ស៊ី​ប៊ែ​ង” មាន​ទំហំ​សរុប​ចំនួន៤០ប៊ី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ១០លាន​ដុល្លារ​អាម៉េរិក ជាមួយ​អត្រា​គូ​ប៉ុង៦,៥ភាគរយ ក្នុង​មួយឆ្នាំ។ សញ្ញា​បណ្ណ​នេះ​មាន​ឥណប្រតិទាន​រយះពេល០៣ឆ្នាំ (ឆ្នាំ២០២០-ឆ្នាំ២០២៣) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here