ចូររើសពណ៌ប្រអប់ណាមួយ ដើម្បីដឹងពីលក្ខណៈពិសេសនៃការដឹកនាំរបស់អ្នក!

ការដឹកនាំគឺជារឿងសំខាន់មួយដែលទាមទារឱ្យមាននៅក្នុងខ្លួនមនុស្សម្នាក់ ដើម្បីឈានទៅរកភាពជោគជ័យ និងសម្រេចកិច្ចការ។ សូមរើសពណ៌របស់ប្រអប់ណាមួយ ដើម្បីដឹងពីចំនុចពិសេសនៃការដឹកនាំរបស់អ្នកថាមានលក្ខណៈដូចម្តេចខ្លះ?

ពណ៌ខៀវ
អ្នកមានសុទិដ្ឋិនិយម និងមានភាពច្នៃប្រឌិត នៅក្នុងការដឹកនាំក្រុម។ មិនតែប៉ុណ្ណោះ អ្នកជាមេដឹកនាំម្នាក់ដែលមានចិត្តសណ្តោសប្រណី យោគយល់ និងអាណិតអាសូរចំពោះមនុស្សជុំវិញខ្លួនជានិច្ច។ ជាពិសេស អ្នកជាមនុស្សដែលប្រើអារម្មណ៍ច្រើន ការគិតពិចារណា ប្រើលើបេះដូងជាងខួរក្បាល ដោយសារអ្នកជាមនុស្សពោរពេញដោយមនោសញ្ចេតនា និងតែងស្វែងរកភាពសុខដុម ក្តីសុខមកកាន់ក្រុមការងារ។

ពណ៌មាស
ពណ៌នេះបង្ហាញថាអ្នកជាមេដឹកនាំដែលមានភាពស្មោះត្រង់ចំពោះកូនចៅ និងក្រុមការងារទាំងមូល។ ការគោរពទៅលើវិន័យ និងមានភាពសុក្រឹតទៀងត្រង់ទៅលើច្បាប់ ព្រោះអ្នកមិនមែនបង្គាប់បញ្ជា ឬដាក់វិនិ័យសម្រាប់តែក្រុមមួយមុខទេ តែអ្នកក៏អនុវត្តច្បាប់វិន័យនោះដូចគេឯងដូចគ្នា។ ការទទួលខុសត្រូវ រៀបចំ គឺមានពេញខ្លួនរបស់អ្នក ហើយបើសិនជាក្រុមការងារឬអ្នកមានថ្នាក់ទាបជាងខ្លួនធ្វើល្អ នោះអ្នកនឹងស្ងើចសរសើរ ព្រមទាំងទទួលយកភាពល្អនោះដោយរីករាយ។

ពណ៌ទឹកក្រូច
ភាពដឹកនាំរបស់អ្នកមានក្រឹតក្រមល្អ ដោយសារអ្នកទទួលស្វាគមន៍ការផ្លាស់ប្តូរ ការរិះគន់ និងហេតុផលជាច្រើនទៀត។ អ្នកជាមនុស្សចូលចិត្តផ្សងព្រេង ហ៊ានប្រថុយ ដែលមិនខ្លាចនឹងការខុស ឬខូចខាត ដោយចាត់ទុកថា វាជាបទពិសោធន៍។ ម្យ៉ាង អ្នកជាប្រភេទមនុស្សចូលចិត្តការប្រកួតប្រជែង ដោយមិនគិតឱ្យបានច្បាស់យូរនោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពណ៌បៃតង
អ្នកប្រើប្រាស់ហេតុផលច្រើន ព្រោះអ្នកជាមនុស្សដែលមានវិចារណញាណឯករាជ្យ គិតស៊ីជម្រៅ។ ការផ្តោត សមាធិ ការវិភាគ គឺជាធាតុផ្សំពិសេសដែលធ្វើឱ្យអ្នកក្លាយជាមេដឹកនាំមួយដ៏គួរឱ្យគោរព ហើយក៏គួរឱ្យខ្លាចដែរ។ រាល់គម្រោងនិងគំនិតរបស់អ្នក តែងតែមានប្រសិទ្ធភាពជានិច្ច ដែលចំនុចទាំងអស់នេះបង្ហាញថា អ្នកជាថ្នាក់ដឹកនាំចាស់ទុំ។

LEAVE A REPLY

Please enter your comment!
Please enter your name here