តម្លៃផ្ទះនៅទីក្រុងសេអ៊ូលដាំក្បាលចុះ ខណៈអត្រាការប្រាក់ហក់ឡើងខ្លាំង

ដោយ:លាងហួរ

សេអ៊ូល: តម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូង បានដាំក្បាលចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាង១០ឆ្នាំ ជុំវិញការកើនឡើងយ៉ាងខ្លាំងនៃអត្រាការប្រាក់គោល។

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ បាន​ព្យាករណ៍ថា​តម្លៃ​លំនៅដ្ឋានមិន​ទាន់​ធ្លាក់​ចុះ​ដល់កម្រិតទាបបំផុតនៅ​ឡើយ​ទេ ហើយ​នឹង​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​ចុង​ឆ្នាំ​២០២៣។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាល អចលនទ្រព្យកូរ៉េបានឱ្យដឹងថា តម្លៃផ្ទះល្វែងជាមធ្យម នៅទូទាំងប្រទេសបានធ្លាក់ចុះ០,២៣ភាគរយនៅសប្តាហ៍នេះ ធៀបនឹងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខនេះគូសបញ្ជាក់ពីការធ្លាក់ចុះយ៉ាងខ្លាំងបំផុត នៃតម្លៃមធ្យមនៃអាផាតម៉ិន ដែលជាប្រភេទលំនៅដ្ឋាន ដ៏សំខាន់នៅក្នុងប្រទេសកូរ៉េ ចាប់តាំងពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ នៅពេលដែលក្រុមប្រឹក្សាភិបាលបានចាប់ផ្តើមចងក្រងទិន្នន័យពាក់ព័ន្ធ។

តម្លៃអាផាតម៉ិនជាមធ្យម នៅតំបន់​The greater Seoul area ដែល​មានប្រជាជន​រស់នៅច្រើន បានធ្លាក់​ចុះ​មកនៅ​ត្រឹម០,២៨ភាគរយ ​ធៀប​នឹង​សប្តាហ៍​មុន។

ក្រុមប្រឹក្សាភិបាលបានសរសេរ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា និន្នាការធ្លាក់ចុះនៃតម្លៃផ្ទះ នៅក្នុងទីក្រុងសេអ៊ូល ត្រូវបានគេសន្មតថាបណ្តាលមកពីការព្រួយបារម្ភ លើការដំឡើងអត្រាការប្រាក់បន្ថែម និងការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here