តម្លៃលក់ដុំក្នុងប្រទេសជប៉ុនកើនឡើងជិត១០ភាគរយក្នុងខែកញ្ញា ខណៈតម្លៃនាំចូលហក់ឡើងខ្ពស់

ដោយ: លាងហួរ

តូក្យូ: ទិន្នន័យរបស់ធនាគារកណ្តាលជប៉ុន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា តម្លៃលក់ដុំនៅក្នុងប្រទេសជប៉ុន បានកើនឡើង៩,៧ភាគរយ នៅក្នុងខែកញ្ញាធៀបនឹងឆ្នាំមុន ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េន បានធ្វើឱ្យតម្លៃនាំចូលថាមពល និងវត្ថុធាតុដើមកើនឡើងខ្ពស់។

នៅក្នុងប្រទេសជប៉ុន តម្លៃទំនិញដែលបានជួញដូរ រវាងក្រុមហ៊ុនបានកើនឡើងដល់កំណត់ត្រា៩,៨ភាគរយ នៅក្នុងខែមេសា ដោយតួលេខពីមួយឆ្នាំ ទៅមួយឆ្នាំស្ថិតលើ៩ភាគរយពេញមួយឆ្នាំ២០២២ ខណៈសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការចុះខ្សោយយ៉ាងឆាប់រហ័សរបស់ប្រាក់យ៉េនបាននាំឱ្យមានសម្ពាធអតិផរណាខ្ពស់។

អតិផរណាលក់ដុំដែលប៉ះពាល់ដល់ តម្លៃអ្នកប្រើប្រាស់ជាមួយបានកើនឡើងក្នុងរយៈពេល១៩ខែជាប់ៗគ្នា ដែលគំរាមកំហែងដល់ប្រាក់ចំណេញសាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃនាំចូលបានកើនឡើង៤៨ភាគរយ ធៀបនឹងឆ្នាំមុនក្នុងលក្ខខណ្ឌប្រាក់យ៉េន។

រូបិយប័ណ្ណជប៉ុនបានដាំក្បាលចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង២ទសវត្សរ៍ ធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីភាពខុសគ្នា នៃអត្រាការប្រាក់កាន់តែខ្ពស់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ តម្លៃនាំចេញបានកើនឡើងក្នុងល្បឿនយឺត២០,១ភាគរយ។

តម្លៃផលិតផលធ្យូងថ្ម និងប្រេងបានកើនឡើង១៤,៧ភាគរយ ខណៈដែលតម្លៃដែក បានកើនឡើង២៦,១ភាគរយ។ ចំណែកថ្លៃអគ្គិសនី ថ្លៃឧស្ម័នក្នុងទីក្រុង និងទឹកបានកើនឡើង៣៨,៨ភាគរយ។

សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូល ដែលមិនរាប់បញ្ចូលអាហារស្រស់ៗដែលងាយនឹងបង្កជាហេតុបានឈានដល់គោលដៅ២ភាគរយរបស់ធនាគារកណ្តាលជប៉ុនក្នុងប៉ុន្មានខែថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here