តើអត្រាការប្រាក់របស់ធនាគារធំៗនៅកម្ពុជាមានភាពប្រកួតប្រជែងគ្នាដូចម្តេច?

ដោយៈ ម៉ាណេត

ភ្នំពេញៈ អត្រាការប្រាក់ជាចំណុចដ៏រសើបមួយ និងជាផ្នែកដ៏កាក់កបបំផុតក្នុងជំនួញផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាក្នុងពិភពលោក ដែលយើងគួរសិក្សាស្វែងយល់ ពិសេសនៅកម្ពុជា។

ថ្ងៃនេះ គេហទំព័រ Cambodiafinancialtimes.com និងFacebook page ឈ្មោះCambodia Financial Times សូមលើកយកអត្រាការប្រាក់របស់ធនាគារធំៗចំនួន៥មកបង្ហាញ ពិសេសផ្នែកឥណទានផ្ទាល់ខ្លួន គឺជាឥណទានដែលបានផ្តល់ជូនអតិថិជនជាបុគ្គល សម្រាប់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

, ធនាគារ Phillip Bank

ឥណទានបុគ្គល

លោកអ្នកអាចប្រើប្រាស់ឥណទានបុគ្គលរបស់ធនាគារនេះ ក្នុងការវិនិយោគផ្ទាល់ខ្លួន ដើម្បីបង្កើនទ្រព្យសម្បត្តិ ឬបំពេញតម្រូវការផ្ទាល់ខ្លួននានា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់លោកអ្នក។

លក្ខណៈពិសេស៖ រូបិយប័ណ្ណ មានរៀល ឬដុល្លារអាមេរិក ឬបាតថៃ រយៈពេលកម្ចី (គិតជាខែ)ចាប់១៨ ៦០ខែ និងអត្រាការប្រាក់ក្នុងរង្វង់១៦%

លក្ខខណ្ឌៈអាយុចាប់ពី១៨ រហូតដល់៦៥ឆ្នាំ ជាបុគ្គលិកកំពុងបម្រើការងារ និងមានប្រាក់ខែទៀងទាត់ និងកំពុងបម្រើការងារក្នុងក្រុមហ៊ុនបច្ចុប្បន្នយ៉ាងតិច១ឆ្នាំ។

, ធនាគារ Shihan Bank

ប្រាក់កម្ចីសម្រាប់បុគ្គលរបស់ធនាគារនេះ អាចជួយអ្នកឱ្យទទួលបាននូវតម្រូវការផ្សេងៗគ្នា ដូចជាការប្រើប្រាស់ ផ្ទាល់ខ្លួន ការផ្គត់ផ្គង់គ្រួសារ និងការបង្កើតអាជីវកម្មខ្នាតតូច។

ចំនួនឥណទានផ្ទាល់ខ្លួន មានទំហំរហូតដល់៣០០.០០០ដុល្លារ ឬសមមូលរៀល អត្រាការប្រាក់ ៧,% .% ក្នុងមួយឆ្នាំ រយៈពេល រហូតដល់១០ឆ្នាំ។

, ធនាគារអេស៊ីលីដា

នៅពេលដែលលោកអ្នកចង់ឱ្យជីវិត ដែលមានសុភមង្គលរបស់លោក អ្នកប្រសើរជាងមុន ធនាគារអេស៊ីលីដា ភីអិលស៊ី មានដំណោះស្រាយដ៏សមរម្យមួយសម្រាប់លោកអ្នក។ បច្ចុប្បន្នធនាគារអេស៊ីលីដា ភីអិលស៊ី ផ្តល់ឥណទាននេះ រហូតដល់ច្រើនជាង ៥០.០០០ដុល្លារអាមេរិក សម្រាប់ឱ្យលោកអ្នកបង្កើនសុភមង្គលក្នុងគ្រួសារ ដូចជា ទិញគ្រឿងសម្ភារ ឬឧបករណ៍ទំនើបៗ ដែលលោកអ្នកចង់បានច្រើនខែមកហើយ ឬក៏គ្រឿងសង្ហារិមចាំបាច់មួយចំនួនទៀត ឬអ្វីៗផ្សេងទៀតដែលលោកអ្នកចង់បាន។

រយៈពេលខ្ចី ទំហំឥណទាន និងអត្រាការប្រាក់ប្រាក់រៀល មានរយៈពេលខ្ចីអតិបរមា ៧២ខែ ឥណទានដែលមានទំហំ រហូតដល់ ២០០.០០០.០០០ រៀល និងអត្រាការប្រាក់ ចាប់ពី ១១,១៨% ដល់ ១៨% ក្នុងមួយឆ្នាំ។

ប្រាក់ដុល្លារអាមេរិក រយៈពេលខ្ចីអតិបរមា៧២ខែ ឥណទានដែលមានទំហំ រហូតដល់ ៥០.០០០ដុល្លារ និងអត្រាការប្រាក់ ចាប់ពី១០,៨២% ដល់ ១៨% ក្នុងមួយឆ្នាំ។

ប្រាក់បាត មានរយៈពេលខ្ចីអតិបរមា៦០ខែ ឥណទានមានទំហំរហូតដល់ ២លានបាត និងអត្រាការប្រាក់ចាប់ពី១៣,៤៦% ដល់ ១៨% ក្នុងមួយឆ្នាំ។

, ធនាគារកាណាឌីយ៉ា

ឥឡូវនេះ លោកអ្នកអាចសម្រេចគោលបំណង និងតម្រូវការរបស់លោកអ្នកបានកាន់តែងាយ ស្រួលជាមួយនឹងឥណទានផ្ទាល់ខ្លួនពីធនាគារកាណាឌីយ៉ា ក.អ ។

លក្ខខណ្ឌឥណទានៈ មិនចាំបាច់មានទ្រព្យធានា ទំហំឥណទានរហូតដល់៩ដង នៃប្រាក់បៀវត្សគោល ឬ ច្រើនបំផុត១០,០០០ដុល្លារ រយៈពេលបង់សងរហូតដល់៣៦ខែ អត្រាការប្រាក់ត្រឹមតែ១.% ក្នុងមួយខែ និងប្រភេទរូបិយប័ណ្ណជាប្រាក់រៀល និងដុល្លារ។

, ធនាគារ JTrust Royal

ការកម្រិតឥណទាន៖ រហូតដល់8ដងនៃប្រាក់ចំណូលសុទ្ធប្រចាំខែ សម្រាប់អតិថិជនធនាគារJ Trust Royal ចាស់ រហូតដល់5ដងនៃប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំសម្រាប់អតិថិជនថ្មី។

អត្រាការប្រាក់ៈ ឥណទានរបស់ធនាគរនេះ 25%ក្នុងមួយឆ្នាំ សម្រាប់កម្ចីចាប់ពី 1,000 5,000 ដុល្លារអាមេរិក 20% ក្នុងមួយឆ្នាំសម្រាប់កម្ចី > 5,000 10,000 ដុល្លារអាមេរិក និង16% ក្នុងមួយឆ្នាំសម្រាប់កម្ចី > 10,000 25,000 ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here