រដ្ឋាភិបាលនឹងនឹងផ្សព្វផ្សាយពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នៅថ្ងៃទី១៩ ខែតុលាខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ។

អនុរដ្ឋលេខាធិការ និងនាយកខុទ្ធការល័យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រPropertyarea.asia  នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីគម្រោងសាងសង់ក្រវ៉ាត់ក្រុងទី៤ នឹងចូលរួមពីភាគីពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “អ្នកដែលចូលរួមក្នុងសិក្ខាសាលានេះ រួមមាន អ្នកជំនាញរបស់ក្រ សួងសាធារណការ និងដឹកជញ្ជូន អន្តរក្រសួង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ  អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តកណ្តាល និងអាជ្ញាធរខេត្តតាកែវ”។

នៅពេលដែលសួរថា តើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នេះ មានប៉ុន្មានប្រវែងប៉ុន្មាន និងចេញពីចំណុចណាទៅដល់ណា បន្ទាប់ពីសិក្សារួចរាល់? ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា “គម្រោងនេះស្ថិតនៅក្នុងការសិក្សាលម្អិត និងពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ហើយលទ្ធផលយ៉ាងណាក្រសួង នឹងផ្សព្វផ្សាយនៅពេលក្រោយបន្ទាប់ពីធ្វើសិក្ខាសាលារួចរាល់”។

លោកបន្តថា “ការធ្វើសិក្ខាសាលាផ្សព្វផ្សាយនាពេនេះ លមិនទាន់កំណត់ថា ធ្វើប៉ុន្មានដងនោះទេ អាស្រ័យលើការពិភាក្សារបស់អង្គសិក្ខាសាលា ដែលនឹងធ្វើនៅខាងមុខនេះ “។

លោកថ្លែងថា “យើងចំាមើលលទ្ធផលនៃអង្គសិក្ខាសាលា លើកឡើងដូចម្តេចខ្លះ  ? បើមានមតិភាគច្រើនឯកភាពយ៉ាងណា យើងឯកភាពយ៉ាងនោះ  ហើយធ្វើនៅក្នុងប៉ុន្មានពេល ហើយធ្វើនៅពេលណា”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកមិញនេះ បានប្រកាសពីការរៀបចំសិក្ខាសិលា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាមុខនេះ ដើម្បីពន្យល់បងប្អូនប្រជាពលរដ្ឋ ពីសារសំខាន់នៃការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលត្រូវបានសិក្សាចប់សព្វគ្រប់។

យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនមួយរូបធ្លាប់បានបង្ហើបឱ្យដឹងនាពេលកន្លងមកនេះថា ផ្លូវក្រវាត់ក្រុងទី៤ អាចនឹងតភ្ជាប់ពីផ្លូវជាតិ៥១ ទៅកាន់ផ្លូវជាតិលេខ៤១ បត់មកឆ្លងកាន់ផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ក្បែរគម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here