អ្នកជំនាញ អះអាងថា ទីក្រុងហុងកុង នៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់

ដោយ៖ ចរិយា
ហុងកុង៖ ទោះបីជារងការប៉ះពាល់ពីការធ្វើការតវ៉ា ការរាតត្បាតជំងឺ COVID-19 និងការបង្កើតច្បាប់សន្តិសុខថ្មីក៏ដោយ ក៏មិនបានធ្វើឱ្យមានការភ័យខ្លាចដល់អ្នកវិនិយោគនៅលើទឹកដីហុងកុងដែរ ខណៈផ្សារហ៊ុនហុងកុងនៅតែប្រមូលប្រាក់បានដល់ ១១ ពាន់លានដុល្លារពីក្រុមហ៊ុនចំនួន ៥៩ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។

ក្រុមហ៊ុនAnt Group ដែលចូលក្នុងផ្សារហ៊ុនហុងកុង នឹងមើលឃើញការកើនឡើងនៅក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

ក្រុមបច្ចេកវិទ្យាហិរញ្ញវត្ថុចិននេះក៏បានប្រមូលប្រាក់បានជាង ៣០ ពាន់លានដុល្លារ ដែលជាចំនួនតួលេខច្រើនជាងការចាប់ផ្ដើមទីផ្សារភាគហ៊ុនផ្សេងៗទៀតនៅឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Tara Joseph មកពីសភាពាណិជ្ជកម្មប្រចាំទីក្រុងហុងកុង បានលើកឡើងថា តួលេខនេះបានបង្ហាញ ហុងកុង នៅតែផ្តល់ទំនុកចិត្តដល់វិនិយោគ។

លោកស្រី បានបន្តថា “លំហូរសាច់ប្រាក់ដែលចេញ និងចូលក្នុងទីក្រុងហុងកុងសម្រាប់ប្រចាំថ្ងៃ ហើយដែលចូលទៅក្នុងប្រទេសចិនដីគោកបន្ទាប់មកចេញទៅវិញ គឺពិតជាពិបាកក្នុងការទាញយកខ្លាំងណាស់។ ។

ទោះបីជាយ៉ាងណាដោយ អ្នករិះគន់បាននិយាយថា លទ្ធផលច្បាប់សន្តិសុខថ្មី និងសង្រ្គាមពាណិជ្ជកម្មជាមួយចិននៅតែបន្ត នឹងធ្វើឱ្យអ្នកវិនិយោគសម្លឹងមើលទៅបណ្ដាលប្រទេសដទៃជាជាងទីក្រុងហុងកុង”។

កាលពីពេលថ្មីៗនេះ ដៃគូរប្រកួតប្រជែងនៅអាស៊ីជាច្រើនបានធ្វើការស្ទង់មតិរួច បានលើកឡើងថា ៤០ភាគរយនៃក្រុមហ៊ុនអាមេរិក ធ្លាប់បានពិចារណាក្នុងការផ្លាស់ប្ដូរស្នាក់ការកណ្ដាលពីទីក្រុងមួយនេះ ដោយសារតែការព្រួយបារម្ភអំពីច្បាប់សន្តិសុខថ្មីក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here