បំណុលរបស់ប្រទេសហ្វីលីពីនហក់ឡើង០,៨ភាគរយ

ដោយ: លាងហួរ

ម៉ានីល:ការិយាល័យរតនាគារហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញាថា បំណុលរបស់ប្រទេសហ្វីលីពីន បានកើនឡើងដល់១២,៨៩ពាន់ពាន់លានប៉េសូ(ប្រហែល២២៦,៩៧ពាន់លានដុល្លារអាមេរិក)នៅចុងខែកក្កដា ពោលគឺ០,៨ភាគរយខ្ពស់ជាងបំណុល ដែលបានកើនឡើងនៅក្នុងខែមិថុនា។

ការិយាល័យរតនាគារបានសន្មតថា ការកើនឡើងនៃផលប័ត្របំណុលនៅក្នុងខែកក្កដា ដោយសារតែការចេញប្រាក់កម្ចីក្នុងស្រុក និងខាងក្រៅ និងការកែតម្រូវរូបិយប័ណ្ណ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បំណុលរបស់រដ្ឋាភិបាលបានកើនឡើង៩,៩ភាគរយ ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែសមាមាត្របំណុលធៀបទៅនឹងGDP បានប្រសើរឡើងដល់៦២,១ភាគរយ គិតត្រឹមចុងត្រីមាសទីពីរ  នៃឆ្នាំ២០២២ពី៦៣,៥ភាគរយ ដែលបានកត់ត្រានៅក្នុងត្រីមាសមុន ខណៈដែលសេដ្ឋកិច្ចបន្តងើបឡើងវិញ។

ក្នុងចំណោមបំណុលសរុបនេះ ការិយាល័យរតនាគារបានបញ្ជាក់ថា ៣១,៥ភាគរយ បាន មកពីប្រភព ខាង ក្រៅ ខណៈ៦៨,៥ភាគរយ ទៀតជា កម្ចី ក្នុង ស្រុក។

ការិយាល័យនេះបានបន្ថែមថា បំណុលខាងក្រៅរបស់ប្រទេសបានកើនឡើង១៤ភាគរយ នៅក្នុងខែកក្កដា ពីកម្រិតចុងខែធ្នូ ឆ្នាំ២០២១ ដោយសារតែផលប៉ះពាល់ នៃការធ្លាក់ថ្លៃរូបិយប័ណ្ណក្នុងស្រុក ធៀបនឹងប្រាក់ដុល្លារអាមេរិក និងហិរញ្ញវត្ថុខាងក្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here