ចំណេះដឹង! តើអ្វីជាប្រាក់បម្រុងកាតព្វកិច្ច?

ដោយៈ ម៉ាណេត

ភ្នំពេញៈ មានចំណេះដឹងសំខាន់ៗរាប់មិនអស់ ទាក់ទងនឹងវិស័យហិរញ្ញវត្ថុឬសង្គម ដែលមានសារៈសំខាន់ ហើយគួរតែមានការសិក្សាស្វែងយល់ទាំងអស់គ្នា។

គេហទំព័រCambodiafinancialtimes.com និងFacebook Page ឈ្មោះCambodia Financial Times សូមលើកយកចំណេះដឹងថ្មីមួយពាក់ព័ន្ឋនឹងប្រាក់បម្រុងកាតព្វកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើអ្វីទៅជាប្រាក់បំរ៉ុងកាតព្វកិច្ច  ចម្លើយ វាជាឧបករណ៍គោលនយោបាយរូបិយវត្ថុមួយ ដែលធនាគារជាតិនៃកម្ពុជាប្រើ ដើម្បីគ្រប់គ្រងល្បឿនកំណើនឥណទាន ។ បច្ចុប្បន្ន អត្រាប្រាក់បម្រុងកាតព្វកិច្ច សម្រាប់រូបិយប័ណ្ណបរទេស (ជាពិសេស ប្រាក់ដុល្លារអាមេរិក) និងរូបិយវត្ថុជាតិត្រូវបានកំណត់ផ្សេងគ្នា។

អត្រាប្រាក់បម្រុងកាតព្វកិច្ច សម្រាប់រូបិយបណ្ណបរទេស និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ក្នុងអត្រា១២,% និង ៨% រៀងគ្នា។

ចំពោះប្រាក់បម្រុងកាតព្វកិច្ច ជារូបិយប័ណ្ណបរទេសចំនួន១២,% ក្នុងនោះ៤,% ត្រូវបានផ្តល់ការប្រាក់ដោយធនាគារជាតិនៃកម្ពុជា និង៨%បន្ថែមទៀត មិនត្រូវបានផ្តល់ការប្រាក់ទេ ។ ចំពោះប្រាក់បម្រុងកាតព្វកិច្ចជារៀល ក៏មិនត្រូវបានផ្តល់ការប្រាក់ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here