ប្រធាន ADB សរសើរ​កម្ពុជា​ថា​ជា​ប្រទេស​មានកំណត់​ត្រា​នៃ​ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច​ល្អ

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ កម្ពុ​ជាមាន​កំណត់ត្រា​ដែលមាន​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ខណៈ​ផលិតផល​សរុប​ក្នុងស្រុក​កម្ពុជា តាម​ការប៉ាន់ស្មាន​នឹងមាន​ទំហំ​ប្រា​ក់ជាង១១០ពាន់​ពាន់ លាន​រៀល​ស្មើនឹង​ប្រមាណ២៧,៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២០ ដែល​អាច​ងើបឡើង​ខ្ពស់ជាង​ឆ្នាំ២០១៩បន្តិចបន្តួច។

លោក Masatsugu Asakawa ប្រធាន​ធានា​គារ​អភិវឌ្ឍន៍អាស៊ី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា “កម្ពុ​ជាមាន​កំណត់ត្រា នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ប៉ុន្តែ COVID-19 គំរាម​ធ្វើ​ឲ្យ​ថយចុះ នូវ​ការរីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី និង​កម្មករ​ចំណាកស្រុក” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ​ខ្លាំង ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ COVID-19 ដោយសារ​សេដ្ឋកិច្ច​បើកចំហ​មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត និង​ប្រជាពលរដ្ឋ​ចល័ត​ច្រើន។

ទោះបីជា​យ៉ាងណាក៏ដោយ ផលិតផល​សរុប​ក្នុងស្រុក តាម​ការប៉ាន់ស្មាន នឹងមាន​ទំហំ​ប្រា​ក់ជាង១១០ពាន់​ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ២៧,៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២០ ដែល​អាច​ងើបឡើង​ខ្ពស់ជាង​ឆ្នាំ២០១៩បន្តិចបន្តួច។ នេះ​បើ​យោងតាម​របាយការណ៍​នៃ​ស្ថានភាព​ក្របខ័ណ្ឌ គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២០ ដែល​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

នៅក្នុង​ឆ្នាំ២០២០ នេះ​ពាក់ព័ន្ធ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច តាម​ការប៉ាន់ស្មាន នៃ​សូចនាករ​ផលិតផល​សរុប​ក្នុងស្រុក (ផសស) ថ្លៃ​បច្ចុប្បន្ន នឹងមាន​ទំហំ​ប្រមាណ ២៧,៥ពាន់​លាន​ដុល្លារ អាច​ខ្ពស់ជាង​ឆ្នាំ២០១៩ បន្តិចបន្តួច។

នៅក្នុង​ឆ្នាំ២០២១ ត្រូវបាន​ព្យាករណ៍​ថា នឹង​អាច​ងើប​ឡើងដល់​ប្រមាណ២៩,២៥ពាន់​លាន ដែល​ក្នុងនោះ​ផលទុនជាតិ​សរុប សម្រាប់​ប្រជាជន​ម្នាក់ អាច​ស្ថិតក្នុង​រង្វង់ ១,៦៨៣ ដុល្លារ។ ចំណែក​នៅ​ឆ្នាំ២០២១ត្រូវបាន​ព្យាករ​ថា​នឹង​ងើប​ដល់ ១,៧៧១ ដុល្លារ នឹង​អាចមាន​កំនើន​ផលទុនជាតិ​សរុប​ពិត​ក្នុង​រង្វង់​អវិជ្ជមាន១,៩% ខណៈ​នៅ​ឆ្នាំ២០២១ នឹង​ហក់​ឡើងដល់ ៣,៥% ។

ADB រំពឹងថា​សេដ្ឋកិច្ចកម្ពុជា អាច​ធ្លាក់ចុះ​ក្នុង​រង្វង់-៥,៥% ក្នុង​ឆ្នាំ២០២០ ដោយសារ​ការថយចុះ នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សំលៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ តិចជាង​មុន និង​ការ​ចុះថយ​នៃ​សកម្មភាព​សំណង់។ ហានិភ័យ​នៃ​ការធ្លាក់ចុះ​នេះ អាច​នឹង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ១,៣លាន​នាក់ ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ។

កាលពី​ខែមីនា កម្ពុជា​ប្រកាស​ដំណើរការ ការឆ្លើយតប​ស៊ីជម្រៅ ទៅនឹង COVID-19 ជាមួយនឹង​កញ្ចប់​ថវិកា​វិធានការណ៍ ដំបូង​សរុប៨១៥,៧លាន​ដុល្លារ​ដែល​ស្មើនឹង ៣,២% នៃ​ផលិតផល​ក្នុងស្រុក​សរុប រំពឹងទុក​សម្រាប់​ឆ្នាំ២០២០ ។

ទាំងនេះ រួមបញ្ចូល​នូវ​ការគាំទ្រ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ត្រៀម​បង្ការ ការកើនឡើង​នៃ​ករណី COVID-19 ហើយ​សម្រាប់​កម្មករ និង​សហគ្រាស ដែល​រួមមាន​ការចាក់​បញ្ចូល​ដើមទុន១៥០លាន​ដុល្លារ ដើម្បី​គាំទ្រ​ធនាគារ​ដែល​ផ្តល់​កម្ចី ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម។

កញ្ចប់​ថវិកា​គាំទ្រ​នេះ រួមមាន ៣០០លាន​ដុល្លារ សម្រាប់​ការ​ផ្តល់ជំនួយ​ជា​សាច់ប្រាក់ ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ក្នុង​បញ្ជី​ទិន្នន័យ​របស់​រាជរដ្ឋាភិបាល។ បញ្ជី​ទិន្នន័យ (IDPoor) នេះ​មាន​បញ្ចូល​គ្រួសារ​ក្រីក្រ២.៤លាន​គ្រួសារ ហើយ​កំពុង​ត្រូវបាន​បញ្ចូល​បន្ថែម​គ្រួសារ ដែល​រង​ប៉ះពាល់​ដោយ COVID-19 ។

កម្មវិធី​គាំទ្រ​ការចំណាយ និង​ឆ្លើយតប​សកម្ម​ទៅនឹង COVID-19 របស់ ADB (ដែល​ហៅ​កាត់​ថា CARES) ត្រូវបាន​ផ្តល់​ថវិកា​តា​មរយៈ​ជម្រើស​ឆ្លើយតប នឹង​ជំងឺ​រាតត្បាត COVID-19 (ហៅ​កាត់​ថា CPRO) ក្រោម​ការ​ជ្រោមជ្រែង​របស់​ADB ដើម្បី​ដោះស្រាយ ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី។

CPRO ផ្តួចផ្តើមឡើង​តាមរយៈ​ជំនួយ​របស់​ADB ដែល​ត្រូវបាន​ពង្រីក​រហូតដល់២០ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃទី១៣ ខែមេសា សម្រាប់​សមាជិក ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត។

កម្មវិធី​នេះ រួមបញ្ចូល​នូវ​ក្របខ័ណ្ឌ​ចូលរួម​របស់​ប្រទេស ដែល​ទទួលបាន​ការគាំទ្រ ដើម្បី​ធានាថា រដ្ឋាភិបាល និង ADB បន្ត​កិច្ចពិភាក្សា​គោលនយោបាយ ជុំវិញ​ការអនុវត្ត និង​តាមដាន ការឆ្លើយតប​ទៅនឹង COVID-19 របស់​កម្ពុជា។ ក្របខ័ណ្ឌ​នេះ ក៏​រួមមាន​ការប្រឹក្សា​យោបល់ ជាមួយ​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល។

កម្មវិធី​នេះ ក៏​ផ្សារភ្ជាប់​ទៅនឹង​សកម្មភាព គាំទ្រ​បច្ចុប្បន្ន​របស់​ADB សម្រាប់​កំណែ​ទម្រង់ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​តម្លាភាព ព្រមទាំង​បង្កើន​ប្រសិទ្ធ​ផល ក្នុងការ​បង្កើត​គោលនយោបាយ និង​ថវិកា ការតាមដាន​ការចំណាយ និង​សវនកម្ម។

កម្មវិធី CARE នេះ ត្រូវបាន​បង្កើតឡើង ដោយមាន​ការសម្របសម្រួល ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​បំពេញបន្ថែម​ទៅនឹង​ការគាំទ្រ​របស់ ADB បច្ចុប្បន្ន​ដើម្បី​ផ្គត់ផ្គង់ ឧបករណ៍​ត្រួតពិនិត្យ​សីតុណ្ហភាព សម្រាប់​ប៉ុស្តិ៍​ត្រួតពិនិត្យ អន្តរជាតិ និង​ធានា​ការផ្តល់ បច្ចុប្បន្នភាព ទៀងទាត់ ដល់​វេ​ប​សាយ​ក្រសួងសុខាភិបាល ដែល​បង្ហាញ​របាយការណ៍​តាមដាន COVID-19 និង​ព័ត៌មាន​ពាក់ព័ន្ធផ្សេងៗរាល់ថ្ងៃ។

វា​គឺជា​ផ្នែក​មួយ នៃ​សក្តានុពលភាព ដ៏​រឹងមាំ​នៃ​គម្រោង​វិនិយោគ និង​ជំនួយ​បច្ចេកទេស ដែល​ផ្សារភ្ជាប់​ទៅនឹង​យុទ្ធសាស្ត្រ​ភាព ជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​កម្ពុជា​របស់ ADB ឆ្នាំ ២០១៩-២០២៣ ហើយនឹង​គាំទ្រ​ដល់​ការ​ស្តារឡើងវិញ ក្រោយពី​ការ​រាតត្បាត​នៃ COVID-19 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here