កំពូលសេដ្ឋីនីអចលនទ្រព្យមានប្រាក់បំផុតប្រចាំអាស៊ីខាតបង់ទ្រព្យសម្បត្តិជាងពាក់កណ្ដាល

ដោយៈ សុខុម

ហុងកុង: លោកស្រី Yang Huiyan ដែលជាសេដ្ឋីនីមានបំផុតប្រចាំអាស៊ី ជាមួយនឹងទ្រព្យសម្បត្តិសរុបរហូត ដល់ទៅជិត២៤ពាន់លានដុល្លារ អាមេរិក។

ប៉ុន្តែសេដ្ឋីនីរូបនេះ បានខាតបង់ទ្រព្យសម្បត្តិរបស់ខ្លួន ជាងពាក់​កណ្ដាល មកនៅត្រឹម១១ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំនេះ នៅពេលវិបត្តិអចលនទ្រព្យក្នុងប្រទេសចិន កាន់តែធ្ងន់ធ្ងរទៅៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋីនីវ័យ៤១ឆ្នាំរូបនេះ ជាម្ចាស់ក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ធំបំផុតរបស់ប្រទេសចិន បើគិតពីទំហំលក់។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា។

ភាគហ៊ុនរបស់សេដ្ឋីនី Yang Huiyan ភាគច្រើនត្រូវបានផ្ទេរពីឪពុករបស់លោកស្រី គឺលោកYang Guoqiang ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្រុងហ្វូសាន (Foshan) ខេត្តគ័ងតុង (Guangdong) ប្រទេសចិន ក្នុងឆ្នាំ១៩៩២ នេះឡើង។

ភាគហ៊ុនរបស់ក្រុមហ៊ុនCountry Garden បានធ្លាក់ថ្លៃជាងពាក់​កណ្ដាលក្នុងឆ្នាំនេះ នៅពេលវិស័យអចលនទ្រព្យក្នុងប្រទេសចិន បានជួបវិបត្តិធ្ងន់ធ្ងរដូចជាតម្លៃផ្ទះធ្លាក់ចុះ តម្រូវការទិញផ្ទះធ្លាក់ចុះ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ធំៗបំផុតរបស់ចិន ខកខានទូទាត់បំណុល ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២១។

ទោះជាយ៉ាងណា ថ្វីបើខាតបង់ទ្រព្យសម្បត្តិ ជាងពាក់កណ្តាលយ៉ាងណាក្ដី ក៏លោកស្រី Yang Huiyan នៅតែជារក្សាបានតំណែងជាសេដ្ឋីនីមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំអាស៊ីដដែល។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index។

ការធ្លាក់ចុះទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យគម្លាតទ្រព្យសម្បត្តិរបស់សេដ្ឋីនី Yang Huiyan និងសេដ្ឋីនី Fan Hongwei លើសខ្វះគ្នាត្រឹមតែប្រមាណ១០០លានដុល្លារប៉ុណ្ណោះ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here