កម្ពុជាទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់ជាង៩៥០លានដុល្លារក្នុងឆមាសទី១

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តទុនវិនិយោគក្នុងវិស័យសំណង់ត្រឹម៩៥២លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងឆមាសទី១ឆ្នាំនេះ ដែលលទ្ឋផលនេះមានសភាពអាក្រក់យ៉ាងខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា គម្រោងសំណង់ទទួលបានការអនុញ្ញាតសាងសង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួនសរុបមាន១៦៧៩គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ធ្លាក់ចុះ១៥០គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

របាយការណ៍និន្នាការសង្គម-សេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យដឹងទៀតថា តម្លៃគម្រោងសរុប មាន៩៥២លានដុល្លារ ធ្លាក់ចុះ៥៩.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបន្តថា ប្រភេទសំណង់លំនៅដ្ឋានមាន១៥២៤គម្រោង ស្មើនឹង៩០,៨ភាគរយ នៃសំណើរសុំសាងសង់សរុប ធ្លាក់ចុះ៨៣គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here