បូកគោលែន៣កាន់តែទាក់ទាញ ជាមួយទស្សនទានអភិវឌ្ឍន៍ជាផលិតផលទេសចរណ៍ថ្មី

ដោយៈ គង់ សូរិយា

កំពតៈ គំរោងអភិវឌ្ឍន៍ដីលំហែរបូកគោលែន៣ បាននិងកំពុងពន្លឿនសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីប្រែក្លាយតំបន់នេះជាផលិតផលទេសចរណ៍ថ្មីរបស់ខេត្តកំពត។

បច្ចុប្បន្នការស្ថាបនាផ្លូវមេក្នុងគំរោងនេះ សម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ ស្របពេលសួនច្បារអមផ្លូវមេ និងខ្លោងទ្វារដ៏ស្រស់ស្អាតចូលក្នុងគំរោងបានបញ្ចប់ការសាងសង់ ពិសេសការដាំដើមផ្កាសាគូរ៉ា៤០០ដើមបាន និងកំពុងត្រៀម​ចាប់ផ្តើមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងហេង ប៉ុណ្ណារី ហៅម៉ី ម៉ីប្រធានផ្នែកលក់គំរោងបូកគោលែន៣បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៥ កក្កដាថា រហូតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគំរោងនេះ កំពុងសម្រេចបានលទ្ឋផលយ៉ាងគាប់ប្រសើរ ពិសេសការលក់ដីឡូត៍លំហែរសម្រេចបាន៨៥ភាគរយហើយ គិតរហូតមកទល់ពេលនេះ។

អ្នកនាងបន្តថា “វាជាគំរោងដ៏ល្អឯក ដែលមានទេសភាពភ្នំ១៨០ដឺក្រ មានរលកភ្នំបីដំណាក់នៅពីខាងមុខ និងជួរភ្នំនៅពីក្រោយគំរោង ពិសេសគំរោងនេះមានរៀបចំស្ពានពស់ នៅចង្កេះភ្នំប្រមាណ៥០០ម៉ែត្រ សម្រាប់ដើរកំសាន្ត”។ អ្នកនាងបន្តថា “អ្នកទិញដីក្នុងគំរោងនេះ មិនត្រឹមតែទទួលបានទីតាំងមួយសម្រាប់លំហែរនោះទេ ប៉ុន្តែនឹងទទួលបានផលចំណេញពីការវិនិយោគខ្ពស់នាពេលអនាគតផងដែរ”។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ថា ដោយសារខេត្តកំពត ជាខេត្តមួយមានសក្តានុពល លើវិស័យទេសចរណ៍ខ្លាំង និងទីតាំងគំរោងនេះស្ថិតនៅក្បែរក្រុងកំពត លោកនឹងរៀបចំគំរោងបូកគោលែន៣ ជាផលិតផលទេសចរ ណ៍ថ្មីមួយ ដែលអ្នកធ្វើដំណើរមកកំសាន្ត នៅក្នុងខេត្តកំពត ​មិនអាចមើលរំលងបាន”។

លោកបន្តថា ជាមួយទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤៣ និងមានចំងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកំពត គំរោងបូកគោលែន៣ បាននិងកំពុងរៀបចំឡើងមានលក្ខណៈពិសេស ដែលអ្នកមកកាន់ខេត្តកំពតអាចចូលទស្សនា និងកំសាន្ត”។

លោកបន្តថា ភ្ញៀវទេសចរណ៍ អាចមកផ្តិតរូបយកទេសភាពភ្នំ ជាមួយដើមផ្កាសាគូរ៉ា ដ៏ស្រស់ស្អាតរាប់រយដើម ដើរកំសាន្តលើស្ពានឈើពត់ពេនដូចពស់នៅជាប់ចង្កេះភ្នំ និងអាចអង្គុយញាំកាហ្វេ នៅក្នុងគំរោងគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ឋ ដើម្បីទទួល​បានអារម្មណ៍ស្រស់ស្រាយ និងពោរពេញដោយផាសុខភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here