អត្ថប្រយោជន៍នៃការប្រើប្រាស់កាតឥណទានពាណិជ្ជកម្មដែលអ្នកជំនួញកម្ពុជាមិនគួរមើលរំលង

ដោយ ជេននី

ភ្នំពេញ៖ យោងតាមទិន្នន័យគេហទំព័រ Visanet បានបង្ហាញឱ្យឃើញថា កំណើននៃការទូទាត់ ការទទួលប្រាក់ តាមរយៈប្រព័ន្ធអេឡិចត្រូនិច របស់ពាណិជ្ជករកម្ពុជា និងអតិថិជនកើនឡើងប្រមាណ ៤៥ ភាគរយ ពីមួយឆ្នាំ ទៅមួយឆ្នាំ ។

បច្ចេកវិទ្យានៃការទូរទាត់ប្រាក់មានច្រើនជម្រើស ដោយសារបច្ចេកវិទ្យាកាន់តែទំនើប ផ្គួបផ្សំជាមួយសេដ្ឋកិច្ចកម្ពុជាកាន់តែអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ កម្លាំងជម្រុញនៃការទូរទាត់ប្រាក់តាមរយៈឌីជីថលកាន់តែខ្ពស់។ កម្ពុជាបានត្រៀមខ្លួនជាស្រេចនៅក្នុងការនិន្នាការប្រប្រាស់ការឥណទានពាណិជ្ជកម្ម ដែលមានអត្ថប្រយោជន៍ដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការអាជីវកម្មមានប្រសិទ្ធភាព
ខណៈដែលអាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម ប្រឈមនឹងសម្ពាធមួយចំនួន ការប្រើប្រាស់តាមវិធីនេះអាចជួយឱ្យសន្សំថ្លៃដើម និងជួយសម្រួលដល់ការពង្រីកអាជីវកម្មនាពេលអនាគត។ ឌីជីថលនីយកម្មតាមរយៈការប្រើប្រាស់កាតអាជីវកម្ម អាចជួយដល់បណ្តារអាជីវកម្មបែងចែងការចំណាយងាយស្រួល ហើយកាតឥណទានពាណិជ្ជកម្មនឹងដើរតួជាឧបករណ៍រៀបចំផែនការអាជីវកម្មយ៉ាងមានប្រសិទ្ធភាពខ្ពស់។

ទទួលបានការផ្តល់ជូនយ៉ាងសំបូរបែប
សម្រាប់ពាណិជ្ជករ អាជីវករ ឬម្ចាស់ក្រុមហ៊ុននានា អាចនឹងទទួលបានការលើកទឹកចិត្តដូចជា ការបញ្ចុះតម្លៃ សេវាសំខាន់ៗ ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានិងសេវាកម្មថ្មីជួយឱ្យក្រុមហ៊ុន សម្រេចបាននូវការរីកចម្រើនបន្ថែមមូយកម្រិតទៀត។

ដំណើរការគណនីប្រសើរ និងកាត់បន្ថមផ្នែករដ្ឋបាល
កាតឥណទានពាណិជ្ជកម្មជួយច្រើនទៅលើការងាររដ្ឋបាលដូចជា ការធ្វើវិក័យប័ត្រ ទំនាក់ទំនងទូទៅ និងការចំណាយផ្សេងៗ ជាភាពងាយស្រួលដល់ក្រុមហ៊ុន និងសហគ្រាសធុនតូចនិងមធ្យមក្នុងការសន្សំពេលវេលា។

ទន្ទឹមនេះ នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានថ្លែងថា វិស័យនេះត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការទាញយកប្រយោជន៍ពីការទូទាត់តាមបែបទំនើប។ សហគ្រាសធុនតូចនិងមធ្យមអាចដំណើរការប្រតិបត្តិការ អាជីវកម្ម និងចូលរួមចំណែកប្រមាណ ៥៨ ភាគរយនៃទិន្នផលលក្នុងស្រុកសរុប ព្រមទាំងផ្តល់ ៧០ភាគរយ នៃដំណើរការ និងដើមទុនសម្រាប់កំណើនជឿនលឿនប្រទេសកម្ពុជាទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here