កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន២៨ ជាមួយ​ទុនវិនិយោគ​ជាង ២១២លាន​ដុល្លារ​ក្នុង​រយៈពេល ៣ខែ​ចុង​ក្រោយនេះ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន២៨ ដែលមាន​ទុនវិនិយោគ ២១២.៣២ លាន​ដុល្លារ គិត​ចាប់តាំងពី​ដើមខែ​កក្កដា រហូតមកដល់​ចុងខែ​កញ្ញា​នេះ ហើយ​គម្រោង​វិនិយោគ​ទាំង២៨នេះ នឹង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ដល់​ប្រជាជន​ស្រុក។

គម្រោង​ទាំង ២៨ នេះ ត្រូវបាន​អនុ​វ​ម័ត ដោយ​រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា គម្រោង​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ ជា​បានអនុម័ត​កន្លងមក​នេះ  ដែល​ភាគច្រើន​ជា​គម្រោងថ្មីៗ ដោយ​មិនមែន​បន្សល់ទុក​តាំងពី​ឆ្នាំ​ចាល់​នោះទេ។

លោក​ឧកញ៉ា​បន្តថា ”និយាយ​ដោយ​ចំ វា​មាន​ថ្មី​ខ្លះ និង​ចាស់​ខ្លះ តែ​ភាគច្រើន វា​ជា​គម្រោង​វិនិយោគថ្មីៗ ព្រោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ទុកពេល៤៥ថ្ងៃ ទើប​ចេញ​អាជ្ញា​បណ្ណ។ លោក​បន្ថែមថា“នេះ​មានន័យថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នឹង​ចេញ​អាជ្ញា​បណ្ណ​យ៉ាងយូ​ត្រឹម​រយៈពេល២ខែ បន្ទាប់ពី​ទទួលបាន​សំណើរ​សុំ​វិនិយោគ” ។

លោក​ឧកញ៉ា​បន្តថា “អីចឹង​ខ្ញុំ​ជឿថា អាជ្ញា​បណ្ណ​ទាំងអស់​ភាគច្រើន ជា​គម្រោង​វិនិយោគថ្មីៗ ដែល​ត្រៀម​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ខណៈពេល​យើង​មាន EBA និង GSP ស្រាប់ ហើយនឹង​បន្តិចទៀត​ខាងមុខ យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន កូរ៉េ និង​បណ្តា​ប្រទេស​ដែល​ទៀត” ។

លោក​ឧកញ៉ា​បន្ថែមថា កត្តា​ទាំងនេះ វា​នឹង​ទាក់ទាញ​នូវ​ការវិនិយោគ ស្រប​ពេលដែល​រាជរដ្ឋាភិបាល កំពុងតែ​កំណែទម្រង់​ស៊ីជម្រៅ​ផ្នែក​សេដ្ឋកិច្ចជាតិ និង​ដាក់ចេញ​នូវ​ផែនការ​កាត់បន្ថយ​ថ្លៃដើម​ជាច្រើន​ផ្សេងទៀត  ដែល​កន្លងមកនេះ។

លោក​ឧកញ៉ា​លឹម ហេង​បាន​បញ្ជាក់ទៀតថា “គោលនយោបាយ​ទាំងអស់នេះ គឺជា​ការ​ទាញ​នូវ​វិនិយោគិន​បរទេស មិនមែន​តែ​ទាក់ទាញ​វិនិយោគិន​ចិន​នោះទេ សូម្បីតែ​វិនិយោគិន​អាមេរិក អឺរ៉ុប កូរ៉េ និង​ជប៉ុន​ជាដើម។ បន្ថែម​ពីនេះ វិនិយោគិន​ជប៉ុន​ក៏​កំពុង​សម្រុក​មក​វិនិយោគ​នៅក្នុង​ប្រ​ទេ​កម្ពុជា​ផងដែរ” ។

របាយការណ៍​ធនាគារ​ពិភពលោក (World Bank) ដែល​គេ​ទំព័រ Cambodiafinancialtimes.com ទទួលបាន​ក្នុង​សប្តាហ៍​នេះ បានឱ្យដឹងថា សកម្មភាព​សេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​ក​ម្ពុ​ជា​បានចាប់ផ្តើម​កម្រើក​បណ្តើរៗឆ្ពោះទៅរក​ប្រក្រតីភាព​ឡើងវិញ​ហើយ​ក្រោយពី​មានការ​សម្រាល​លើ​វិធាន​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម។

ធនាគារពិភពលោក បានឱ្យដឹងថា តម្រូវការ​ក្នុងស្រុក​រួមមាន​ការធ្វើ​ដំណើរ​និង​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ផង​កំពុងតែ​ងើបឡើង​វិញ។ កម្ពុជា​និង​ចិន​បានប្រកាស​បញ្ចប់​ការ​ចរច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ (CCFTA)រួចហើយៗកិច្ចព្រមព្រៀង​នេះ​ទំនងជា​នឹង​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ២០២១ ។

ធនាគារពិភពលោក បានឱ្យដឹង​ទៀតថា នៅក្នុង​ពាក់កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ២០២០ គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ទទួល​ការអនុម័ត​រួច​មានតម្លៃ​សរុប​កើន​ប្រហែល ៤០ភាគរយ​ប្រៀបធៀប​ទៅនឹង​រយៈកាល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩ ។

នៅមុន​ពេល​មាន​វិបត្តិ​សកល​កើតឡើង​ដោយសារ​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ-១៩ កម្ពុ​ជាមាន​សេដ្ឋកិច្ច​ដែលមាន​កំណើន​ដល់​ទៅ ៧,១ភាគរយ​ក្នុង​ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here