ចំណេះដឹង! តើ​កិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា ត្រូវបាន​អនុវត្ត​យ៉ាងដូចម្តេច?

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ កិច្ចព្រមព្រៀង​ការជៀស​វាង​ការយកពន្ធ​ត្រួតគ្នា​នេះ ត្រូវបាន​អនុវត្ត​ចំពោះ​បុគ្គល ដែលជា​និវាស​ន​ជន​នៃ​រដ្ឋ​មួយ ឬ​រដ្ឋ​ទាំងពីរ ដែលជា​ភាគី​នៃ​កិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​អនុវត្ត​ចំពោះ​បណ្តា​ពន្ធ​លើ​ប្រាក់ចំណូល ដែល​កំណត់ដោយ​រដ្ឋ​ភាគី​នៃ​កិច្ចព្រមព្រៀង ឬ​អាជ្ញាធរ​មូលដ្ឋាន​នៃ​រដ្ឋ​នោះ ដោយ​មិន​ផ្តោតលើ​វិធាន​នៃ​ការកំណត់​ពន្ធ​ទាំងនោះ។

ពន្ធ​លើ​ប្រាក់ចំណូល​សំដៅ​ដល់​បណ្តា​ពន្ធ ដែល​ត្រូវ​បានកំណត់​លើ​ចំណូល​សរុប ឬ ចំណែក​នៃ​ចំណូល​រួមបញ្ចូល​ទាំង​បណ្តា​ពន្ធលើប្រាក់ចំណេញ ដែល​ស​ម្រេ​មកពី​ការសម្រេចបាន​ពី​ការលក់ ឬ​ផ្ទេរ​ចលនទ្រព្យ និង​បណ្តា​ពន្ធ​លើ​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្ស​សរុប​ដែល​ទូទាត់​ដោយ​សហគ្រាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀង​នេះ ត្រូវអនុវត្ត​ចំពោះ​បណ្តា​ប្រភេទ​ពន្ធ ដូចខាងក្រោម៖

សម្រាប់​កម្ពុជាៈ ពន្ធលើប្រាក់ចំណេញ រួមបញ្ចូល​ទាំង​ពន្ធ​កាត់​ទុក ពន្ធលើប្រាក់ចំណេញ​បន្ថែម​លើ​ការបែងចែក​ភាគលាភ និង​ពន្ធលើប្រាក់ចំណេញ និង​ពន្ធលើប្រាក់បៀវត្ស​រ៍។

សម្រាប់​ប្រទេស​ដទៃៈ ពន្ធ​លើ​ចំណូល​រូបវ័ន្ត​បុគ្គល ពន្ធ​លើ​ប្រាក់ចំណូល​អាជីវកម្ម និង ពន្ធ​លើ​បន្ថែម​លើ​ចំណូល។

កិច្ចព្រមព្រៀង​នេះ ត្រូវបាន​អនុវត្ត​ផងដែរ ចំពោះ​ប្រភេទ​ពន្ធ​ណា ដែលមាន​ចរិត​ដូចគ្នា​សុទ្ធ​សា​ធា ឬ​ប្រហាក់ប្រហែលគ្នា ដែល​បាន​ដាក់ឱ្យអនុវត្ត​ក្រោម​កាលបរិច្ឆេទ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​បន្ថែម​ឬ​ជំនួស​ឱ្យ​ពន្ធ​ជា​ធរមាន។ អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​រដ្ឋ​ភាគី​នៃ​ក​ចិ​ច្ព្រ​ម​ព្រៀងនីមួយៗ ត្រូវ​ជូនដំណឹង​គ្នា​ទៅវិញទៅមក នូវ​រាល់​ការធ្វើ​វិសោធនកម្មសំខាន់ៗ លើ​ច្បាប់​ស្តីពី​សារពើពន្ធ​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here