រដ្ឋាភិបាលកំណត់យករាជធានី ខេត្តចំនួន៥ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ កំពត កែប និងខេត្តសៀមរាប ជាទីតាំងសម្រាប់់រៀបចំកីឡាស៊ីហ្គេម ដែលកម្ពុជានឹងប្រារពធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ។

នេះបានស្តែងឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្ញួនរួចរាល់ហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាការអូឡាំពិកជាតិកម្ពុជា និងជាអគ្គលេខាធិការគណកម្មាការ រៀបចំកីឡាស៊ីហ្គេមកម្ពុជាបានមានប្រ​សាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទីលានប្រកួតទាំងអស់ ត្រូវបានកំណត់ និងចែកចេញជាប្រាំតំបន់​។

តំបន់ទីមួយ គឺនៅរាជធានីភ្នំពេញ មានពហុកីឡាដ្ឋានជាតិមរតកតេជោ ពហុកីឡាដ្ឋានជាតិអូឡាំពិក និងអគារពិព័រណ៌ជ្រោយចង្វារ របស់ក្រុមហ៊ុន​ OCIC។​ ចំណែកតំបន់បួនផ្សេងទៀត​ គឺស្ថិតនៅខេត្តសៀមរាប ខេត្តព្រះសីហុន ខេត្តកំពត និងខេត្តកែប។

លោកបន្ថែមថា “ទីលានទាំងអស់ត្រូវបានសាងសង់ រួចរាល់អស់ហើយ នៅតែការជួសជុល កែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយមិនមានតម្រូវឱ្យសង់កីឡាដ្ឋានថ្មី​ទៀតដែរ”។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថារាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន៣០លានដុល្លារ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣​ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here