ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ គម្រោង ខុនដូជាច្រើន ដែលបាន បើកការដ្ឋានសាងសង់ កាលពី ប៉ុន្មានឆ្នាំមុននោះ ចាប់ផ្ដើមប្រកាស សម្ពោធ ដាក់ ដំ ណើរ ការ ជា បន្តបន្ទាប់ ដែលជា ការ ចូលរួម ចំណែក ដល់ ទីផ្សារ ខុនដូ នៅក្នុង ប្រទេសកម្ពុជា។
ជាក់ស្ដែង គម្រោង ខុនដូ តម្លៃ ៥១ លាន ដុល្លារ អាមេរិក Picasso បានប្រកាស បើក ដំណើរការ កាលពីថ្ងៃទី ១៥ កក្កដា ២០២២ នេះ ដោយមានការ ចូលរួមពីលោកបណ្ឌិតហ៊ុន ម៉ាណែត អគ្គ មេ បញ្ជារងកងយោធពល ខេមរភូមិន្ទ និងមេបញ្ជាការ កងទ័ពជើង គោកផងដែរ។
យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោង ខុនដូ នេះបានឱ្យដឹងថា ដើម្បី ផ្តល់ ឱ្យ ប្រជា ជនក ម្ពុជា នូ វគុណភាព និងស្តង់ដារនៃការរស់នៅ ដូចលំនៅដ្ឋានប្រណិតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រុម ហ៊ុន Ti tan Stone Group បានវិនិយោគទឹកប្រាក់ចំនួន ៥១លានដុល្លារអាមេរិកនៅក្នុង គម្រោង Picasso City G arden ដែល ជា លំ នៅ ដ្ឋានប្រណិតលំដាប់កំពូល។
ទីតានស្តូន គ្រុប ទទួល បានការអនុញ្ញាត ជា ផ្លូវ ការ ពី Picasso Group ដើ ម្បី នាំ យក សិល្បៈPicasso មករួ មប ញ្ជូល ក្នុ ង កា រ រច នា រ ប ស់អា គា រ ទាំ ង មូ ល ក៏ ដូ ច ជា ម ក កាន់ ប្រទេសកម្ពុជា ។
ខុនដូលំដាប់កំពូលនេះ រួមបញ្ចូលគ្នានូវសោភ័ណភាពរបស់ Picasso ដែលធ្វើអោយ Picasso City Garden ក្លាយ ជា ក ន្លែង ស្នាក់នៅក្នុងពិភពសិល្បៈ ពីផ្នែកខាងក្រៅ និងខាងក្នុង។ អ្នកនឹងមានអា រម្មណ៍ ដូ ចបា ន រ ស់ នៅ ក្នុ ង វិ មា ន សិ ល្បៈ រាល់ពេលត្រលប់មកផ្ទះ ។
ដោយមានការសំរិតសំរាំង លើបច្ចេកវិទ្យាសុវត្ថិភាព បច្ចេកវិទ្យាខ្ពស់បំផុតត្រូវបានប្រើប្រាស់ ដូចជាជញ្ជាំង ដ្យា ក្រាម វិធីសាស្រ្តសាងសង់ដូចគ្នា Dubai Burj Al Arab Hotel ការ ចាក់គ្រឹះ ក្រោ ម ដី ជ ម្រៅ ៣ ម៉ែ ត្រ ចូ ល ទៅ ក្នុ ងថ្ម និង ស្ដង់ ដារពង្រឹងគុណភាពខ្ពស់ដែលប្រទេសអឺរ៉ុប និងអាមេរិកប្រើវប្រាស់ផងដែរ។
ដើម្បីការពារជំងឺរាតត្បាតក្នុងវរិយាកាសរស់នៅ ឬកន្លែងធ្វើការ Picasso City Garden ត្រូវបា នសា ង ស ង់ ជា លំ នៅ ដ្ឋា ន ការពារជំងឺរាតត្បាតដែលមានផែនការធំៗចំនួនប្រាំពីរ ការការពាររាល់ពេលចេញចូល ការ សម្លា ប់ មេរោគ ក្នុ ង ទី សាធារណៈ ការបន្សុទ្ធខ្យល់ការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់សម្ភារ: ប្រឆាំងនឹងបាក់តេរី និង សេ វាក ម្មបង្កា ការ រាតត្បាត ។ គោលបំណ ង នៃ កា រវិ និ យោ គ ធ ន ធា នជាច្រើ នគឺ ដើ ម្បី ផ្ត ល់នូ វ ក ន្លែងរស់ នៅ ប្រ កប ដោ យគុណភាព ជា មួយ នឹងសោភ័ណ្ឌភាព សុវត្ថិភាព និងការការពារជំងឺរាតត្បាត ក៏ដូចជាលំ នៅ ដ្ឋា ន ដែ លអា ច រ ស់នៅបានយូរអង្វែង ។
យោងតាមរបាយការណ៍របស់ ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ក្នុងរយៈ ពេល១ឆមាស ក្នុង ឆ្នាំ នេះ ខុនដូ ប្រមាណ៣៧ ភាគរយ នៃ ចំនួនជាង ១៣ពាន់ យូនីត ត្រូវបានដាក់បញ្ចូលទៅក្នុងទី ផ្សារ ខុនដូក្នុ ង ប្រ ទេស កម្ពុជា ។ នៅក្នុង ត្រីមាសទី ២នៃ ឆ្នាំ២០២២ នេះដែរ គម្រោងខុនដូជាច្រើន ដែលបានផ្អាក ដំណើរការ កាលពីអំឡុ ង កូវីដ ១៩ បានចាប់ផ្ដើមដំណើរការ បើកការដ្ឋានសាងសង់ ឡើងវិញ ហើយរំពឹងថា នៅចុងឆ្នាំនេះ នឹង មាន ខុន ដូ ជា ច្រើន ទៀត ដាក់បញ្ចូលក្នុងទីផ្សារ ប្រទេស កម្ពុជា ៕