ស្ថាប័ននិយ័តករហិរញ្ញវត្ថុរបស់ប្រទេស G20 គ្រោងស្នើច្បាប់សកលដំបូងស្ដីពីការគ្រប់គ្រង Crypto នៅខែតុលា

ដោយៈ សុខុម

ក្រុងឡុងដ៍ៈ ក្រុមប្រឹក្សាគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ (FSB) នៃសេដ្ឋកិច្ចរីកច្រើនទាំង២០ (G20) បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ថា ខ្លួននឹងស្នើច្បាប់សកល “ដ៏រឹងមាំ” មួយដើម្បីគ្រប់គ្រងរូបិយប័ណ្ណឌីជីថល ឬ គ្រីបតូនៅខែតុលា ខាងមុខនេះ។

ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់G20 នេះធ្វើឡើង បន្ទាប់ពីមានភាពចលាចល កាលពីពេលថ្មីៗនេះនៅក្នុងទីផ្សារ ដែលបង្ហាញពីភាពចាំបាច់ត្រូវគ្រប់គ្រងវិស័យគ្រីបតូ ឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចៀសគ្រោះកំណាច។

FSB ដែលជាស្ថាប័ននិយ័តករ ក្រុមមន្ត្រីរតនាគារ និងក្រុមមន្ត្រីធនា​គារកណ្តាលរបស់G20 រហូតមកទល់ពេលនេះ មិនបានឃ្លាំមើលវិស័យគ្រីបតូឱ្យបានដិតដល់នោះឡើយ ដោយយល់ថាវាមិនបង្កហានិភ័យជាលក្ខណៈប្រព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ភាពចលាចលនាកាលពីពេលថ្មីៗនេះ នៅក្នុងទីផ្សារគ្រីបតូ បានបង្ហាញពីភាពប្រែប្រួលមិនទៀង ភាពងាយរងគ្រោះជាលក្ខណៈប្រព័ន្ធ និងការបង្កើនការតភ្ជាប់ ទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុកាន់តែទូលំទូលាយ។

តម្លៃរបស់ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ដ៏ធំបំផុតរបស់ពិភពលោក បានដាំក្បាលចុះរហូតដល់ទៅ
ប្រមាណ៧០% ចាប់តាំងពីហក់ឡើងថ្ងៃដល់កម្រិតខ្ពស់បំផុតពោលគឺ៦៩.០០០ដុល្លារ ក្នុង១កាក់ ហើយនៅក្នុងការជួញដូរកាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា តម្លៃរបស់វាធ្លាក់មកត្រឹមតែ២០.៤២២ដុល្លារ ប៉ុណ្ណោះក្នុង១កាក់ ដែលធ្វើឱ្យអ្នកវិនិយោគជាច្រើនទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

រូបិយប័ណ្ណឌីជីថល TerraUSD (UST) បានដួលរលំកាលពីដើមឆ្នាំនេះ ហើយការសម្រុកដកប្រាក់ និងការផ្ទេរប្រាក់ពីក្រុមហ៊ុនគ្រីបតូធំៗដូចជា Celsius Network និង Voyager Digital ជាដើមបានធ្វើឱ្យទីផ្សារនានាបាត់បង់ទំនុកចិត្ត និងបង្កចលាចលកាន់តែខ្លាំង៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here