មកស្គាល់ធនាគារធំៗទាំង៧ ដែលមានប្រាក់ចំណេញខ្ពស់ជាងគេ

ដោយៈ លក្ខិណា

ភ្នំពេញៈ វិស័យធនាគារនៅក្នុងប្រទេសកម្ពុជាបាន និងកំពុងទទួលបានការរីកចម្រើនទាំងឥណទាន និងប្រាក់បញ្ញើ និងធ្វើឱ្យបណ្ដាគ្រឹះស្ថានធនាគារនៅក្នុងប្រទេសកម្ពុជាទទួល បានប្រាក់ចំណេញខ្ពស់ ទោះក្នុងវិបត្តិកូវីដ១៩ក្ដី ។

ថ្ងៃនេះយើងនឹងបង្ហាញពីធនាគារធំៗចំនួន៧ ដែលមានប្រាក់ចំនេញខ្ពស់៖

១. ធនាគារវឌ្ឍនៈអាស៊ីចំកាត់
ក្នុងឆ្នាំ២០២១ ធនាគារនេះទទួលបានប្រាក់ចំណេញ ចំនួន២១៦លានដុល្លារអាមេរិក។ ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ត្រូវគេស្គាល់ថា ជាធនា​គារ ABA និងជាធនាគារដែលមានប្រជាប្រិយភាពជាងគេ ក្នុងប្រទេសកម្ពុជា ។ធនាគារ ABA មានទ្រព្យសកម្មសរុបចំនួន៧.៨៦៨លានដុល្លារអាមេរិក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.ធនាគារអេស៊ីលីដា
អេស៊ីលីដាជាធនាគារក្នុងស្រុក បង្កើតឡើងក្នុងឆ្នាំ១៩៩៣ ។ ក្នុងឆ្នាំ២០២១ធនាគារអេស៊ីលីដា ទទួលបានប្រាក់ចំណេញ១២៥លានដុល្លារអាមេរិកទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្ដី ។អេស៊ីលីដាមានទ្រព្យសកម្មសរុបចំនួន៧.៦៨៦លានដុល្លារអាមេរិក។

៣. ធនាគារកាណាឌីយ៉ា
ធនាគារមយនេះក៏ទទួលបានប្រាក់ចំណេញ លើសពី១០០លានដុល្លារអាមេរិកដែរ កាលពីឆ្នាំមុនពោលគឺចំនេញរហូតដល់១១៨លានដុល្លារអាមេរិក ។ ធនាគារនេះបង្កើតឡើងតាំងពីឆ្នាំ១៩៩១ ហើយគិតមកដល់បច្ចុប្បន្ន កាណាឌីយ៉ាមានទ្រព្យសកម្ម សរុប៧.៦៩៥លានដុល្លារអាមេរិក ។

៤. ធនាគារស្ថាបនា
ធនាគារនេះបានកំលាយខ្លួន ពីមីក្រូហិរញ្ញវត្ថុនៅឆ្នាំ២២០១៦ ហើយកាលពីឆ្នាំមុនធនាគារនេះ មានប្រាក់ចំនេញប្រមាណ៥៣លានដុល្លារ អាមេរិក ដោយគិតមកដល់ពេលនេះ ស្ថាបនាមានទ្រព្យសកម្ម២.៤១៨លានដុល្លារអាមេរិក។

៥.ធនាគារកម្ពុជាសាធារណៈ
ធនាគារនេះ មានប្រាក់ចំណេញ៤៤,១លានដុល្លារអាមរិក ហើយគិតមកដល់ពេលនេះស្ថាបនាមានទ្រព្យសកម្ម២.៤៣៧លានដុល្លារអាមេរិក។

៦.ធនាគារ Woori
ធនាគារមួយនេះ បានកំលាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance នៅឆ្នាំ ២០២១ ហើយកាលពីឆ្នាំមុន ធនាគារមួយនេះចំណេញ ៤៣,៤លានដុល្លារហើយមកដល់ពេលនេះ ធនាគារWoori មានទ្រព្យសកម្មចំនួន១.១៦៩លានដុល្លារអាមេរិក។

៧. ធនាគារហត្ថា
ហត្ថាជាធនាគារដែលបានក្លាយមកពី មីក្រូហិរញ្ញវត្ថុដែរ នៅក្នុងឆ្នាំ ២០២០ ។ ក្នុងឆ្នាំមុនហត្ថាចំណេញ ប្រមាណ៤២,៩លានដុល្លារអាមេរិក ហើយមកដល់ពេលនេះ ទ្រព្យសកម្មបានកើនឡើង២០៥០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here